[២៨៥] ម្នាលភិក្ខុទាំងឡាយ តថាគតមិនសរសើរសេចក្ដីប្រតិបត្តិខុស របស់បុគ្គលពីរពួក គឺគ្រហស្ថ ១ បព្វជិត ១ ទេ។ ម្នាលភិក្ខុទាំងឡាយ គ្រហស្ថក្ដី បព្វជិតក្ដី ដែលប្រតិបត្តិខុសហើយ ជាបុគ្គលមិនអាចនឹងបានសម្រេច នូវកុសលធម៌ ព្រមទាំងវិបស្សនា ព្រោះហេតុតែការប្រតិបត្តខុសនោះឡើយ។ ម្នាលភិក្ខុទាំងឡាយ តថាគត សរសើរសេចក្ដីប្រតិបត្តិត្រូវ របស់បុគ្គលពីរពួក គឺគ្រហស្ថ ១ បព្វជិត ១។ ម្នាលភិក្ខុទាំងឡាយ គ្រហស្ថក្ដី បព្វជិតក្ដី ដែលប្រតិបត្តិត្រូវហើយ ជាបុគ្គលអាចនឹងបានសម្រេច នូវកុសលធម៌ ព្រមទាំងវិបស្សនា ព្រោះហេតុតែការប្រតិបត្តិត្រូវ។
[២៨៦] ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណា ហាមឃាត់អដ្ឋកថាផង បាលីផង ដោយសូត្រទាំងឡាយ ដែលខ្លួនរៀនខុស តែសមរម្យតាមព្យពា្ជនៈ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ ឈ្មោះថា ប្រតិបត្តិ ដើម្បីមិនជាប្រយោជន៍ ដល់ជនច្រើន ដើម្បីមិនបានសេចក្ដីសុខ ដល់ជនច្រើន ដើម្បីមិនចំរើន ដល់ជនច្រើន ដើម្បីមិនជាប្រយោជន៍ ទាំងបានសេចក្ដីទុក្ខ ដល់ទេវតា និងមនុស្សទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ តែងបាននូវបាបច្រើន មិនតែប៉ុណ្ណោះ ភិក្ខុទាំងនោះ ឈ្មោះថា ធ្វើព្រះសទ្ធម្ម គឺសាសនានេះ ឲ្យអន្តរធានទៅផង។