​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​មានចិត្ត​មិន​រាយមាយ​ ​មិន​មាន​មានះ​ដុះឡើង​ ​មិន​ឃ្លេងឃ្លោង​ ​មិន​មាន​មាត់រឹង​ ​មិន​មាន​ពាក្យសំដី​រោយរាយ​ ​មានស្មារតី​ដំ​កល់​មាំ​ ​មាន​សេចក្ដី​ដឹងខ្លួន​ ​មានចិត្ត​ខ្ជាប់ខ្ជួន​ ​មានចិត្ត​នឹងធឹង​ ​សង្រួម​ឥន្ទ្រិយ​ ​ក្នុង​បរិស័ទ​ណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បរិស័ទ​នេះ​ ​ហៅថា​ ​បរិស័ទ​ជ្រៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បរិស័ទ​ទាំងឡាយ​ ​មាន​ ​២​ ​ពួក​នេះឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្ដា​បរិស័ទ​ទាំង​ ​២​ ​ពួក​នេះ​ ​បរិស័ទ​ជ្រៅ​នុ៎ះ​ ​ទើប​ប្រសើរ​។​
 ​[​២៨៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បរិស័ទ​ទាំងឡាយ​នេះ​ ​មាន​ ​២​ ​ពួក​។​ ​បរិស័ទ​ ​២​ ​ពួក​ ​តើ​ដូចម្ដេច​។​ ​គឺ​បរិស័ទ​ជាពួក​ ​១​ ​បរិស័ទ​ព្រមព្រៀង​គ្នា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បរិស័ទ​ជាពួក​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​កើតមាន​ការ​ឈ្លោះ​គ្នា​ ​កើតមាន​ការទាស់ទែង​គ្នា​ ​ដល់​នូវ​សេចក្ដី​ប្រកួត​ប្រកាន់​គ្នា​ ​តែង​ចាក់ដោត​គ្នានឹងគ្នា​ ​ដោយ​លំពែង​ ​គឺ​មាត់​ ​ក្នុង​បរិស័ទ​ណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បរិស័ទ​នេះ​ ​ហៅថា​ ​បរិស័ទ​ជាពួក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បរិស័ទ​ព្រមព្រៀង​គ្នា​ ​តើ​ដូចម្ដេច​។​ ​
ថយ | ទំព័រទី ១៥៧ | បន្ទាប់