​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​ព្រមព្រៀង​គ្នា​ ​មាន​សេចក្ដីរីករាយ​នឹងគ្នា​ ​មិន​ប្រកួត​ប្រកាន់​គ្នា​ ​មាន​សភាព​ដូចជា​ទឹកដោះស្រស់​ ​និង​ទឹក​ ​តែង​រមឹល​មើល​នូវ​គ្នានឹងគ្នា​ ​ដោយ​ចក្ខុ​ជាទីស្រឡាញ់​ ​ក្នុង​បរិស័ទ​ណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បរិស័ទ​នេះ​ ​ហៅថា​ ​បរិស័ទ​ព្រមព្រៀង​គ្នា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បរិស័ទ​ទាំងឡាយ​ ​មាន​ ​២​ ​ពួក​នេះឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្ដា​បរិស័ទ​ទាំង​ ​២​ ​ពួក​នេះ​ ​បរិស័ទ​ជា​អ្នក​ព្រមព្រៀង​គ្នា​នុ៎ះ​ ​ទើប​ប្រសើរ​។​
 ​[​២៨៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បរិស័ទ​ទាំងឡាយ​នេះ​ ​មាន​ ​២​ ​ពួក​។​ ​បរិស័ទ​ ​២​ ​ពួក​ ​តើ​ដូចម្ដេច​។​ ​គឺ​បរិស័ទ​មាន​វ័ត​មិន​ប្រសើរ​ ​១​ ​បរិស័ទ​មាន​វ័ត​ប្រសើរ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បរិស័ទ​មាន​វ័ត​មិន​ប្រសើរ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុ​ជា​ថេរៈ​ ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​ល្មោភ​ច្រើន​ ​ជា​អ្នក​កាន់​ធូរ​ ​ជា​អ្នក​ផ្តួចផ្តើម​ ​ក្នុង​ការ​ថយក្រោយ​ ​ដាក់ធុរៈ​ក្នុង​វិវេក​ ​មិន​ផ្គង​ព្យាយាម​ ​ដើម្បី​ដល់​នូវ​គុណ​ ​ដែល​មិនទាន់​បាន​ដល់​ ​ដើម្បី​សម្រេច​នូវ​គុណ​ ​ដែល​មិនទាន់​បានសម្រេច​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​គុណ​ ​ដែល​មិនទាន់​ជាក់ច្បាស់​ ​ប្រជុំជន​ខាងក្រោយ​ ​នឹង​ដល់​នូវ​ទិដ្ឋានុគតិ​ ​យកតម្រាប់តាម​ព្រះ​ថេរៈ​ទាំងនោះ​ ​សូម្បី​ប្រជុំជន​នោះ​ ​ក៏​ជា​អ្នក​ល្មោភ​ច្រើន​ ​ជា​អ្នក​កាន់​ធូរ​ ​
ថយ | ទំព័រទី ១៥៨ | បន្ទាប់