​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បរិស័ទ​ ​មាន​ ​២​ ​ពួក​នេះឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្ដា​បរិស័ទ​ ​ទាំង​ ​២​ ​ពួក​នេះ​ ​បរិស័ទ​មាន​វ័ត​ដ៏​ប្រសើរ​នុ៎ះ​ ​ទើប​ប្រសើរ​។​
 [​២៩០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បរិស័ទ​នេះ​ ​មាន​ ​២​ ​ពួក​។​ ​បរិស័ទ​ ​២​ ​ពួក​ ​តើ​ដូចម្ដេច​។​ ​គឺ​បរិស័ទ​មិន​ប្រសើរ​ ​១​ ​បរិស័ទ​ប្រសើរ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បរិស័ទ​មិន​ប្រសើរ​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​មិនដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជា​ទុក្ខ​ ​មិនដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ហេតុ​ជាទី​កើតឡើង​នៃ​ទុក្ខ​ ​មិនដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជាទី​រលត់ទុក្ខ​ ​មិនដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រលត់ទុក្ខ​ ​ក្នុង​បរិស័ទ​ណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បរិស័ទ​នេះ​ ​ហៅថា​ ​បរិស័ទ​មិន​ប្រសើរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បរិស័ទ​ប្រសើរ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ទុក្ខ​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ហេតុ​ជាទី​កើតឡើង​នៃ​ទុក្ខ​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជាទី​រលត់ទុក្ខ​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រលត់ទុក្ខ​ ​ក្នុង​បរិស័ទ​ណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បរិស័ទ​នេះ​ ​ហៅថា​ ​បរិស័ទ​ប្រសើរ​។​
ថយ | ទំព័រទី ១៦០ | បន្ទាប់