​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បរិស័ទ​នេះ​ ​ហៅថា​ ​បរិស័ទ​រាបសា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​(​បាន​ជា​)​ ​ធម្មកម្ម​ ​ប្រព្រឹត្តទៅ​បាន​ ​អធម្មកម្ម​ ​ប្រព្រឹត្តទៅ​មិនបាន​ ​វិនយកម្ម​ ​ប្រព្រឹត្តទៅ​បាន​ ​អវិនយ​កម្ម​ ​ប្រព្រឹត្តទៅ​មិនបាន​ ​ធម្មកម្ម​រុងរឿង​ ​អធម្មកម្ម​មិន​រុងរឿង​ ​វិនយកម្ម​រុងរឿង​ ​អវិនយ​កម្ម​មិន​រុងរឿង​ ​ព្រោះ​បរិស័ទ​ប្រព្រឹត្ត​រាបសា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បរិស័ទ​ ​មាន​ ​២​ ​ពួក​នេះឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​បរិស័ទ​ទាំងពីរ​ពួក​នេះ​ ​បរិស័ទ​រាបសា​នុ៎ះ​ ​ទើប​ប្រសើរ​។​
 [​២៩៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បរិស័ទ​នេះ​ ​មាន​ ​២​ ​ពួក​។​ ​បរិស័ទ​ ​២​ ​ពួក​ ​តើ​ដូចម្តេច​។​ ​គឺ​ ​បរិស័ទ​មិន​ប្រព្រឹត្ត​តាម​ធម៌​ ​១​ ​បរិស័ទ​ប្រព្រឹត្ត​តាម​ធម៌​ ​១​។​ ​បេ​។​ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ​បរិស័ទ​ ​មាន​ពីរ​ពួក​នេះឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​បរិស័ទ​ទាំងពីរ​ពួក​នេះ​ ​បរិស័ទ​ប្រព្រឹត្ត​តាម​ធម៌​នុ៎ះ​ ​ទើប​ប្រសើរ​។​
 [​២៩៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បរិស័ទ​នេះ​ ​មាន​ ​២​ ​ពួក​។​ ​បរិស័ទ​ ​២​ ​ពួក​ ​តើ​ដូចម្តេច​។​ ​គឺ​ ​បរិស័ទ​មិន​ពោល​តាម​ធម៌​ ​១​ ​បរិស័ទ​ពោល​តាម​ធម៌​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បរិស័ទ​មិន​ពោល​តាម​ធម៌​ ​តើ​ដូចម្តេច​។​ ​
ថយ | ទំព័រទី ១៦៨ | បន្ទាប់