គឺមេថុនធម្មសមា(១) បត្តិ ១ ប្រសូតិបុត្ត ១។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម រមែងមិនឆ្អែត មិនទ្រាន់ ចំពោះធម៌ពីរយ៉ាងនេះ រហូតដល់មរណកាល។
[៣០៧] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវសេចក្តីចូលចិត្ត របស់អសប្បុរសផង សេចក្តីចូលចិត្ត របស់សប្បុរសផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរប្រុងស្តាប់ នូវសេចក្តីនោះចុះ ចូរធ្វើទុកក្នុងចិត្តឲ្យល្អចុះ តថាគតនឹងសំដែង។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ សេចក្តីចូលចិត្ត របស់អសប្បុរស តើដូចម្តេច អសប្បុរសទាំងឡាយ តែងចូលចិត្តដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ក្នុងសាសនានេះ តែងគិតយ៉ាងនេះថា ព្រះថេរៈក្តី មិនគួរទូន្មានយើងទេ មជ្ឈិមត្ថេរក្តី មិនគួរទូន្មានយើងទេ ភិក្ខុថ្មីក្តី មិនគួរទូន្មានយើងទេ ឯយើង ក៏មិនគួរទូន្មានព្រះថេរៈដែរ មិនគួរទូន្មានមជ្ឈិមត្ថេរដែរ មិនគួរទូន្មានភិក្ខុថ្មីដែរ ប្រសិនបើព្រះថេរៈ លោកគួរទូន្មានយើង លោកតែងអនុគ្រោះ ដោយអំពើដែលឥតប្រយោជន៍ ហើយទូន្មានយើង មិនមែនលោកអនុគ្រោះ ដោយអំពើដែលមានប្រយោជន៍ ហើយទូន្មានយើងទេ យើងគប្បីតបទៅលោកវិញថា

(១) ការធ្វើសេវនៈ នឹងបុរស។