​[​៣២៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អកុសលធម៌​ដ៏​លាមក​ទាំងឡាយ​ ​ប្រកបដោយ​វេទនា​ ​ទើប​កើតឡើង​បាន​ ​មិនមែន​ឥត​វេទនា​ទេ​។​ ​ព្រោះ​លះ​វេទនា​នោះ​ចេញ​បាន​ ​ទើប​អកុសលធម៌​
​ដ៏​លាមក​ទាំងនោះ​ ​មិន​មាន​ដោយ​ប្រការ​យ៉ាងនេះ​។​
 [​៣២៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អកុសលធម៌​ដ៏​លាមក​ទាំងឡាយ​ ​ប្រកបដោយ​សញ្ញា​ ​ទើប​កើតឡើង​បាន​ ​មិនមែន​ឥត​សញ្ញា​ទេ​។​ ​ព្រោះ​លះ​សញ្ញា​នោះ​ចេញ​បាន​ ​ទើប​អកុសលធម៌​​ដ៏​លាមក​ទាំងនោះ​ ​មិន​មាន​ដោយ​ប្រការ​យ៉ាងនេះ​។​
 [​៣៣០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អកុសលធម៌​ដ៏​លាមក​ទាំងឡាយ​ ​ប្រកបដោយ​វិញ្ញាណ​ ​ទើប​កើតឡើង​បាន​ ​មិនមែន​ឥត​វិ​ញាណ​ទេ​។​ ​ព្រោះ​លះ​វិញ្ញាណ​នោះ​ចេញ​បាន​ ​ទើប​អកុសលធម៌​ ​ដ៏​លាមក​ទាំងនោះ​ ​មិន​មាន​ដោយ​ប្រការ​យ៉ាងនេះ​។​
 ​[​៣៣១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អកុសលធម៌​ដ៏​លាមក​ទាំងឡាយ​ ​មាន​សង្ខតធម៌​ ​ជា​អារម្មណ៍​ ​ទើប​កើតឡើង​បាន​ ​មិនមែន​ឥត​សង្ខតធម៌​ជា​អារម្មណ៍​ទេ​។​ ​ព្រោះ​លះ​សង្ខតធម៌​ ​នោះ​ចេញ​បាន​ ​ទើប​អកុសលធម៌​ ​ដ៏​លាមក​ទាំងនោះ​ ​មិន​មាន​ដោយ​ប្រការ​យ៉ាងនេះ​។​

​ចប់​ ​សនិ​មិត្ត​វគ្គ​ ​ទី៣​។​

ថយ | ទំព័រទី ១៨៥ | បន្ទាប់