​អវិន័យ​ ​១​ ​ជនពាល​មាន​សេចក្ដីសំគាល់​ ​ថា​ ​អវិន័យ​ ​ក្នុង​វិន័យ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ជនពាល​ទាំងឡាយ​ ​មាន​ពីរ​ពួក​នេះឯង​។​
 ​[​៣៥២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្ឌិត​ទាំងឡាយ​នេះ​ ​មាន​ពីរ​ពួក​។​ ​បណ្ឌិត​ពីរ​ពួក​ ​តើ​ដូចម្ដេច​។​ ​គឺ​បណ្ឌិត​មាន​សេចក្ដីសំគាល់​ថា​ ​អវិន័យ​ ​ក្នុង​អវិន័យ​ ​១​ ​បណ្ឌិត​មាន​សេចក្ដីសំគាល់​ថា​ ​វិន័យ​ ​ក្នុង​វិន័យ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្ឌិត​ទាំងឡាយ​ ​មាន​ពីរ​ពួក​នេះឯង​។​
 [​៣៥៣​]​ ​មា្ន​លភិ​ក្ខុ​ទាំងឡាយ​ ​អាសវៈ​ទាំងឡាយ​ ​តែង​ចំរើន​ដល់​បុគ្គល​ពីរ​ពួក​។​ ​បុគ្គល​ពីរ​ពួក​ ​តើ​ដូចម្ដេច​។​ ​គឺ​បុគ្គល​សង្ស័យ​នឹង​របស់​ ​ដែល​មិន​គួរ​សង្ស័យ​ ​១​ ​បុគ្គល​ ​ដែល​មិន​សង្ស័យ​ ​នឹង​របស់​ដែល​គួរ​សង្ស័យ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាសវៈ​ទាំងឡាយ​ ​តែង​ចំរើន​ដល់​បុគ្គល​ពីរ​ពួក​នេះឯង​។​
 ​[​៣៥៤​]​ ​មា្ន​លភិ​ក្ខុ​ទាំងឡាយ​ ​អាសវៈ​ទាំងឡាយ​ ​តែង​មិន​ចំរើន​ ​ដល់​បុគ្គល​ពីរ​ពួក​។​ ​បុគ្គល​ពីរ​ពួក​ ​តើ​ដូចម្ដេច​។​ ​គឺ​បុគ្គល​មិន​សង្ស័យ​ ​ក្នុង​របស់​ដែល​មិន​គួរ​សង្ស័យ​ ​១​ ​បុគ្គល​សង្ស័យ​នឹង​របស់​ដែល​គួរ​សង្ស័យ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាសវៈ​ទាំងឡាយ​ ​តែង​មិន​ចំរើន​ ​ដល់​បុគ្គល​ពីរ​ពួក​នេះឯង​។​
ថយ | ទំព័រទី ១៩១ | បន្ទាប់