​[​៣៥៥​]​ ​មា្ន​លភិ​ក្ខុ​ទាំងឡាយ​ ​អាសវៈ​ទាំងឡាយ​ ​តែង​ចំរើន​ដល់​បុគ្គល​ពីរ​ពួក​។​ ​បុគ្គល​ពីរ​ពួក​ ​តើ​ដូចម្ដេច​។​ ​គឺ​បុគ្គល​មាន​សេចក្ដីសំគាល់​ថា​ ​គួរ​ ​ក្នុង​របស់​ដែល​មិន​គួរ​ ​១​ ​បុគ្គល​មាន​ ​សេចក្ដីសំគាល់​ថា​ ​មិន​គួរ​ ​ក្នុង​របស់​ដែល​គួរ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាសវៈ​ទាំងឡាយ​ ​តែង​ចំរើន​ដល់​បុគ្គល​ពីរ​ពួក​នេះឯង​។​
 ​[​៣៥៦​]​ ​មា្ន​លភិ​ក្ខុ​ទាំងឡាយ​ ​អាសវៈ​ទាំងឡាយ​ ​តែង​មិន​ចំរើន​ ​ដល់​បុគ្គល​ពីរ​ពួក​។​ ​បុគ្គល​ពីរ​ពួក​ ​តើ​ដូចម្ដេច​។​ ​គឺ​បុគ្គល​មាន​សេចក្ដីសំគាល់​ថា​ ​មិន​គួរ​ ​ក្នុង​របស់​ដែល​មិន​គួរ​ ​១​ ​បុគ្គល​មាន​សេចក្ដីសំគាល់​ថា​ ​គួរ​ ​ក្នុង​របស់​ដែល​គួរ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាសវៈ​
​ទាំងឡាយ​ ​តែង​មិន​ចំរើន​ ​ដល់​បុគ្គល​ពីរ​ពួក​នេះឯង​។​
 ​[​៣៥៧​]​ ​មា្ន​លភិ​ក្ខុ​ទាំងឡាយ​ ​អាសវៈ​ទាំងឡាយ​ ​តែង​ចំរើន​ដល់​បុគ្គល​ពីរ​ពួក​។​ ​បុគ្គល​ពីរ​ពួក​ ​តើ​ដូចម្ដេច​។​ ​គឺ​បុគ្គល​មាន​សេចក្ដីសំគាល់​ថា​ ​អាបត្តិ​ ​ក្នុង​អនាបត្តិ​ ​១​ ​បុគ្គល​មាន​សេចក្ដីសំគាល់​ថា​ ​អនាបត្តិ​ ​ក្នុង​អាបត្តិ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាសវៈ​ទាំងឡាយ​ ​តែង​ចំរើន​ ​ដល់​បុគ្គល​ពីរ​ពួក​នេះឯង​។​
ថយ | ទំព័រទី ១៩២ | បន្ទាប់