​[​៣៦១​]​ ​មា្ន​លភិ​ក្ខុ​ទាំងឡាយ​ ​អាសវៈ​ទាំងឡាយ​ ​តែង​ចំរើន​ដល់​បុគ្គល​ពីរ​ពួក​។​ ​បុគ្គល​ពីរ​ពួក​ ​តើ​ដូចម្ដេច​។​ ​គឺ​បុគ្គល​មាន​សេចក្ដីសំគាល់​ថា​ ​វិន័យ​ ​ក្នុង​អវិន័យ​ ​១​ ​បុគ្គល​មាន​សេចក្ដីសំគាល់​ថា​ ​អវិន័យ​ ​ក្នុង​វិន័យ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាសវៈ​ទាំងឡាយ​ ​តែង​ចំរើន​ដល់​បុគ្គល​ពីរ​ពួក​នេះឯង​។​
 [​៣៦២​]​ ​មា្ន​លភិ​ក្ខុ​ទាំងឡាយ​ ​អាសវៈ​ទាំងឡាយ​ ​តែង​មិន​ចំរើន​ដល់​បុគ្គល​ពីរ​ពួក​។​ ​បុគ្គល​ពីរ​ពួក​ ​តើ​ដូចម្ដេច​។​ ​គឺ​បុគ្គល​មាន​សេចក្ដីសំគាល់​ថា​ ​អវិន័យ​ ​ក្នុង​អវិន័យ​ ​១​ ​បុគ្គល​មាន​សេចក្ដីសំគាល់​ថា​ ​វិន័យ​ ​ក្នុង​វិន័យ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាសវៈ​ទាំងឡាយ​ ​តែង​មិន​ចំរើន​ ​ដល់​បុគ្គល​ពីរ​ពួក​នេះឯង​។​

​ចប់​ ​ពាល​វគ្គ​ ​ទី៥​។​
​ចប់​ ​ទុ​តិ​យ​បណ្ណា​សក​។​

ថយ | ទំព័រទី ១៩៤ | បន្ទាប់