​ត​តិ​យ​បណ្ណា​សក​


 [​៣៦៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ប្រាថ្នា​ពីរ​យ៉ាងនេះ​ ​ដែល​បុគ្គល​លះ​បាន​ដោយ​កម្រ​។​ ​សេចក្តី​ប្រាថ្នា​ពីរ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​គឺ​ប្រាថ្នា​លាភ​ ​១​ ​ប្រាថ្នា​ជីវិត​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ប្រាថ្នា​ពីរ​យ៉ាងនេះ​ ​បុគ្គល​លះ​បាន​ដោយ​កម្រ​។​ ​
 [​៣៦៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពីរ​ពួក​នេះ​ ​រកបាន​ដោយ​កម្រ​ក្នុង​លោក​។​ ​បុគ្គល​ពីរ​ពួក​ ​តើ​ដូចម្តេច​។​ ​គឺ​បុគ្គល​ ​ដែល​ធ្វើ​ឧបការៈ​ទុកមុន​ ​១​ ​បុគ្គល​ដឹង​ឧបការៈ​ ​ដែលគេ​ធ្វើ​ហើយ​ ​ធ្វើ​តប​វិញ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពីរ​ពួក​នេះ​ ​រកបាន​ដោយ​កម្រ​ក្នុង​លោក​។​ ​
 [​៣៦៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពីរ​ពួក​នេះ​ ​រកបាន​ដោយ​កម្រ​ក្នុង​លោក​។​ ​បុគ្គល​ពីរ​ពួក​ ​តើ​ដូចម្តេច​។​ ​គឺ​បុគ្គល​អ្នក​ឆ្អែត​ ​(​ព្រះពុទ្ធ​ ​ព្រះ​បច្ចេកពុទ្ធ​ ​និង​ព្រះ​ខីណាស្រព​)​ ​១​ ​បុគ្គល​អ្នកឲ្យ​គេ​ឆ្អែត​ ​(​ព្រះអរហន្ត​សម្មាសម្ពុទ្ធ​)​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពីរ​ពួក​នេះ​ ​រកបាន​ដោយ​កម្រ​ក្នុង​លោក​។​
 [​៣៦៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពីរ​ពួក​នេះ​ ​គេ​ឲ្យ​ឆ្អែត​បាន​ដោយ​កម្រ​។​ ​បុគ្គល​ពីរ​ពួក​ ​តើ​ដូចម្តេច​។​ ​គឺ​បុគ្គល​ចេះតែ​លាក់​ទុក​ ​របស់​ដែល​បាន​មក​ ​១​ ​បុគ្គល​ដែល​កញ្ជះកញ្ជាយ​ ​របស់​ដែល​រកបាន​មក​ ​១​។​
ថយ | ទំព័រទី ១៩៥ | បន្ទាប់