ជាអ្នកធ្វើតាមឱវាទព្រះសាស្តា បរិភោគចង្ហាន់អ្នកដែន មិនឥតអំពើ ចាំបាច់និយាយថ្វី ដល់ពួកភិក្ខុ ដែលសន្សំរឿយៗ នូវមេត្តចិត្តនោះ។
[៥៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុចំរើននូវមេត្តចិត្តសូម្បី ១ ផ្ទាត់ម្រាមដៃ ម្នាលភិក្ខុទាំង ឡាយ ភិក្ខុនេះ តថាគតហៅថា មានឈានមិនបានលះបង់ ជាអ្នកធ្វើតាមសាសនាព្រះសាស្តា ជាអ្នកធ្វើតាមឱវាទព្រះសាស្តា បរិភោគចង្ហាន់អ្នកដែន មិនឥតអំពើ ចាំបាច់និយាយថ្វី ដល់ពួកភិក្ខុ ដែលសន្សំរឿយៗ នូវមេត្តចិត្តនោះ។
[៥៦] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុត្រិះរិះនូវមេត្តចិត្ត សូម្បី ១ ផ្ទាត់ម្រាមដៃ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា មានឈានមិនបានលះបង់ ជាអ្នកធ្វើតាមសាសនាព្រះសាស្តា ជាអ្នកធ្វើតាមឱវាទព្រះសាស្តា បរិភោគចង្ហាន់អ្នកដែន មិនឥតអំពើ ចាំបាច់និយាយថ្វី ដល់ពួកភិក្ខុ ដែលសន្សំរឿយៗ នូវមេត្តចិត្តនោះ។
[៥៧] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយណានីមួយ ជាអកុសល ជាចំណែកខាងអកុសល ជាពួកនៃអកុសល ធម៌ជាអកុសលទាំងអស់នោះ មានចិត្តជាប្រធានចិត្តរមែងកើតមុនធម៌ទាំងនោះ អកុសលធម៌ទាំងឡាយ ក៏កើតជាមួយគ្នា។