​គឺ​ពិចារណា​ ​រំពឹង​ឲ្យ​ជ្រៅ​ ​ទើប​បណ្តុះ​សេចក្តី​មិន​ជ្រះថ្លា​ ​ក្នុង​ហេតុ​ដែល​មិន​គួរ​ជ្រះថ្លា​ ​១​ ​ពិចារណា​ ​រំពឹង​ឲ្យ​ជ្រៅ​ ​ទើប​បណ្តុះ​សេចក្តី​ជ្រះថ្លា​ ​ក្នុង​ហេតុ​ដែល​គួរ​ជ្រះថ្លា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្ឌិត​ ​ជា​អ្នក​ឈ្លាសវៃ​ ​ជា​សប្បុរស​ ​ប្រកបដោយ​ធម៌​ពីរ​យ៉ាងនេះ​ ​តែង​រក្សាខ្លួន​ ​ដែល​ខ្លួន​មិនបាន​ជីក​គាស់​ ​កំចាត់​គុណ​ចោលចេញ​ ​ជា​អ្នក​មិន​មានទោស​ផង​ ​មិន​មាន​ដំនៀល​ ​នៃ​អ្នកប្រាជ្ញ​ទាំងឡាយ​ផង​ ​តែង​បាន​នូវ​បុណ្យ​ ​ដ៏​ច្រើន​ផង​។​ ​
 ​[​៣៨១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពាល​ ​មិន​ឈ្លាសវៃ​ ​ជា​អសប្បុរស​ ​កាល​ប្រតិ​បតិ្ត​ខុស​ ​ក្នុង​បុគ្គល​ពីរ​ពួក​ ​តែង​រក្សាខ្លួន​ ​ដែល​ខ្លួន​បាន​ជីក​គាស់​ ​កំចាត់​គុណ​ចោលចេញ​ ​ជា​អ្នក​ប្រកបដោយ​ទោស​ផង​ ​ប្រកបដោយ​ដំនៀល​ ​នៃ​អ្នកប្រាជ្ញ​ទាំងឡាយ​ផង​ ​តែង​បាន​នូវ​បាប​ដ៏​ច្រើន​ផង​។​ ​បុគ្គល​ពីរ​ពួក​ ​តើ​ដូចម្តេច​។​ ​គឺ​មាតា​ ​១​ ​បិតា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពាល​ ​មិន​ឈ្លាសវៃ​ ​ជា​អសប្បុរស​ ​កាល​ប្រតិ​បតិ្ត​ខុស​ ​ក្នុង​បុគ្គល​ពីរ​ពួក​នេះ​ ​តែង​រក្សាខ្លួន​ ​ដែល​ខ្លួន​ជីក​គាស់​ ​កំចាត់​គុណ​ចោលចេញ​ ​ជា​អ្នក​ប្រកបដោយ​ទោស​ផង​ ​ជា​អ្នក​ប្រកបដោយ​ដំនៀល​ ​នៃ​អ្នកប្រាជ្ញ​ទាំងឡាយ​ផង​ ​តែង​បាន​នូវ​បាប​ដ៏​ច្រើន​ផង​។​ ​
ថយ | ទំព័រទី ២០២ | បន្ទាប់