​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្ឌិត​ ​ជា​អ្នក​ឈ្លាសវៃ​ ​ជា​សប្បុរស​ ​ប្រតិបត្តិ​ត្រូវ​ ​ក្នុង​បុគ្គល​ពីរ​ពួក​ ​តែង​រក្សាខ្លួន​ ​ដែល​ខ្លួន​មិនបាន​ជីក​គាស់​ ​កំចាត់​គុណ​ចោលចេញ​ ​ជា​អ្នក​មិន​មានទោស​ផង​ ​ជា​អ្នក​មិន​មាន​ដំនៀល​ ​នៃ​អ្នកប្រាជ្ញ​ទាំងឡាយ​ផង​ ​តែង​បាន​នូវ​បុណ្យ​ ​ដ៏​ច្រើន​ផង​។​ ​បុគ្គល​ពីរ​ពួក​ ​តើ​ដូចម្ដេច​។​ ​គឺ​មាតា​ ​១​ ​បិតា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្ឌិត​ ​ជា​អ្នក​ឈ្លាសវៃ​ ​ជា​សប្បុរស​ ​ប្រតិបត្តិ​ត្រូវ​ ​ក្នុង​បុគ្គល​ពីរ​ពួក​នេះ​ ​តែង​រក្សាខ្លួន​ ​ដែល​ខ្លួន​មិនបាន​ជីក​គាស់​ ​កំចាត់​គុណ​ចោលចេញ​ ​ជា​អ្នក​មិន​មានទោស​ផង​ ​ជា​អ្នក​មិន​មាន​ដំនៀល​ ​នៃ​អ្នកប្រាជ្ញ​ទាំងឡាយ​ផង​ ​តែង​បាន​នូវ​បុណ្យ​ដ៏​ច្រើន​ផង​។​
 [​៣៨២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពាល​ ​មិន​ឈ្លាសវៃ​ ​ជា​អសប្បុរស​ ​ប្រតិ​បតិ្ត​ខុស​ ​ក្នុង​បុគ្គល​ពីរ​ពួក​ ​តែង​រក្សាខ្លួន​ ​ដែល​ខ្លួន​ជីក​គាស់​ ​កំចាត់​គុណ​ចោលចេញ​ ​ជា​អ្នក​ប្រកបដោយ​ទោស​ផង​ ​ប្រកបដោយ​ដំនៀល​ ​នៃ​អ្នកប្រាជ្ញ​ទាំងឡាយ​ផង​ ​តែង​បាន​នូវ​បាប​ដ៏​ច្រើន​ផង​។​ ​បុគ្គល​ពីរ​ពួក​ ​តើ​ដូចម្តេច​។​ ​គឺ​ព្រះ​តថាគត​ ​១​ ​សាវក​របស់​ព្រះ​តថាគត​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពាល​ ​មិន​ឈ្លាសវៃ​ ​ជា​អសប្បុរស​ ​ប្រតិ​បតិ្ត​ខុស​ ​ក្នុង​បុគ្គល​ពីរ​ពួក​នេះ​ ​តែង​រក្សាខ្លួន​ ​ដែល​ខ្លួន​ជីក​គាស់​ ​កំចាត់​គុណ​ចោលចេញ​ ​
ថយ | ទំព័រទី ២០៣ | បន្ទាប់