​[​៤១២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំងឡាយ​នេះ​ ​មាន​ពីរ​យ៉ាង​។​ ​ធម៌​ពីរ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​គឺ​សេចក្តី​មិន​បៀតបៀន​ ​១​ ​សេចក្តី​ស្អាត​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំងឡាយ​ ​មាន​ពីរ​យ៉ាងនេះ​ឯង​។​
 [​៤១៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំងឡាយ​នេះ​ ​មាន​ពីរ​យ៉ាង​។​ ​ធម៌​ពីរ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​គឺ​ការ​មិន​រក្សា​ទ្វារ​ ​ក្នុង​ឥន្ទ្រិយ​ ​១​ ​ការ​មិន​ស្គាល់ប្រមាណ​ ​ក្នុង​ភោជន​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំងឡាយ​ ​មាន​ពីរ​យ៉ាងនេះ​ឯង​។​
 [​៤១៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំងឡាយ​នេះ​ ​មាន​ពីរ​យ៉ាង​។​ ​ធម៌​ពីរ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​គឺ​ការ​រក្សា​ទ្វារ​ ​ក្នុង​ឥន្រ្ទិយ​ ​១​ ​ការ​ស្គាល់ប្រមាណ​ ​ក្នុង​ភោជន​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំងឡាយ​ ​មាន​ពីរ​យ៉ាងនេះ​ឯង​។​
 [​៤១៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំងឡាយ​នេះ​ ​មាន​ពីរ​យ៉ាង​។​ ​ធម៌​ពីរ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​គឺ​កំឡាំង​ពិចារណា​ ​១​ ​កំឡាំង​ភាវនា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំងឡាយ​ ​មាន​ពីរ​យ៉ាងនេះ​ឯង​។​
 [​៤១៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំងឡាយ​នេះ​ ​មាន​ពីរ​យ៉ាង​។​ ​ធម៌​ពីរ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​គឺ​កំឡាំង​ស្មារតី​ ​១​ ​កំឡាំង​សមាធិ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំងឡាយ​ ​មាន​ពីរ​យ៉ាង​ ​នេះឯង​។
ថយ | ទំព័រទី ២១៣ | បន្ទាប់