​មិន​ឫស្យា​ ​១​ ​មិន​កំណាញ់​ ​១​ ​.​.​.​ ​មិន​លាក់ពុត​ ​១​ ​មិន​អួតអាង​ ​១​ ​.​.​.​ ​សេចក្តី​ខ្មាសបាប​ ​១​ ​សេចក្តី​ខ្លាច​បាប​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ពីរ​យ៉ាងនេះ​ ​តែង​ប្រព្រឹតិ្តទៅ​ ​ដើម្បី​មិន​សាបសូន្យ​ ​នៃ​សេក្ខ​ភិក្ខុ​។​ ​
 [​៤៣១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​ទាំងពីរ​យ៉ាង​ ​នឹង​ធ្លាក់ទៅក្នុង​នរក​ ​ដូច​គេ​យក​ទៅ​ទំលាក់​ចោល​។​ ​ធម៌​ទាំងពីរ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​គឺ​សេចក្តី​ក្រោធ​ ​១​ ​ចងគំនុំ​ ​១​ ​.​.​.​លុបគុណ​ ​១​ ​លើក​កំពស់​ ​១​.​.​.​ ​ឫស្យា​ ​១​ ​កំណាញ់​ ​១​ ​.​.​.​ ​លាក់ពុត​ ​១​ ​អួតអាង​ ​១​ ​.​.​.​ ​មិន​មាន​សេចក្តី​ខ្មាសបាប​ ​១​ ​មិន​មាន​សេចក្តី​ខ្លាច​បាប​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ទាំងពីរ​យ៉ាងនេះ​ ​នឹង​ធ្លាក់ទៅក្នុង​នរក​ ​ដូចជា​គេ​យក​ទៅ​ទំលាក់​ចោល​។​
 [​៤៣២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ទាំងពីរ​យ៉ាង​ ​នឹង​ទៅ​កើត​ក្នុង​ស្ថានសួគ៌​ ​ដូចជា​គេ​នាំ​យក​ទៅ​ដំ​កល់​ទុក​។​ ​ធម៌​ទាំងពីរ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​គឺ​សេចក្តី​មិន​ក្រោធ​ ​១​ ​មិន​ចងគំនុំ​ ​១​ ​.​.​.​ ​មិន​លុបគុណ​ ​១​ ​មិន​លើក​កំពស់​ ​១​.​.​.​ ​មិន​ឫស្យា​ ​១​ ​មិន​កំណាញ់​ ​១​ ​.​.​.​ ​មិន​លាក់ពុត​ ​១​ ​មិន​អួតអាង​ ​១​ ​.​.​.​ ​សេចក្តី​ខ្មាសបាប​ ​១​ ​សេចក្តី​ខ្លាច​បាប​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ទាំងពីរ​យ៉ាងនេះ​ ​នឹង​ទៅ​កើត​ក្នុង​ស្ថានសួគ៌​ ​ដូចជា​គេ​នាំ​យក​ទៅ​ដំ​កល់​ទុក​។
ថយ | ទំព័រទី ២១៨ | បន្ទាប់