​[​៦១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​សភាវៈ​ដទៃ​ ​សូម្បីតែ​សភាវៈ​ ​១​ ​ដែ​លញុំាង​ពួក​អកុសលធម៌​មិនទាន់​កើតឡើង​ ​ឲ្យ​កើតឡើង​បាន​ក្តី​ ​ពួក​កុសលធម៌​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​សាបសូន្យ​ទៅ​ក្តី​ ​ដូចសេចក្តី​ខ្ជិលច្រអូស​នេះ​សោះ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​បុគ្គល​ខ្ជិលច្រអូស​ហើយ​ ​ពួក​អកុសលធម៌​ ​ដែល​មិនទាន់​កើតឡើង​ ​ក៏​រមែង​កើតឡើង​បាន​ផង​ ​ពួក​កុសលធម៌​ ​ដែល​កើតឡើង​ហើយ​ ​ក៏​រមែង​សាបសូន្យ​ទៅ​ផង​។​

​ចប់​ ​វគ្គ​ ​ទី៦​។​


 [​៦២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​សភាវៈ​ដទៃ​ ​សូម្បីតែ​សភាវៈ​ ​១​ ​ដែ​លញុំាង​ពួក​កុសលធម៌​មិនទាន់​កើតឡើង​ ​ឲ្យ​កើតឡើង​បាន​ក្តី​ ​ពួក​អកុសលធម៌​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​សាបសូន្យ​ទៅ​ក្តី​ ​ដូច​ការ​ផ្គង​ព្យាយាម​នេះ​សោះ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​បុគ្គល​ផ្គង​ព្យាយាម​ហើយ​ ​ពួក​កុសលធម៌​ ​ដែល​មិនទាន់​កើតឡើង​ ​ក៏​រមែង​កើតឡើង​បាន​ផង​ ​ពួក​អកុសលធម៌​ ​ដែល​កើតឡើង​ហើយ​ ​ក៏​រមែង​សាបសូន្យ​ទៅ​ផង​។​
 [​៦៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​សភាវៈ​ដទៃ​ ​សូម្បីតែ​សភាវៈ​ ​១​ ​ដែ​លញុំាង​ពួក​អកុសលធម៌​មិនទាន់​កើតឡើង​ ​
ថយ | ទំព័រទី ២២ | បន្ទាប់