​ដើម្បី​នៅជា​សុខ​ស្រួល​ ​នៃ​ភិក្ខុ​ទាំងឡាយ​ ​ដែល​មាន​សីល​ជាទីស្រឡាញ់​ ​១​ ​ដើម្បី​រារាំង​ ​នូវ​អាសវៈ​ទាំងឡាយ​ ​ក្នុង​បច្ចុប្បន្ន​ ​១​ ​ដើម្បី​កំចាត់​បង់​ ​នូវ​អាសវៈ​ទាំងឡាយ​ ​ក្នុង​ខាងមុខ​ ​១​.​.​.​ ​ដើម្បី​រារាំង​ ​នូវ​ពៀរ​ទាំងឡាយ​ ​ក្នុង​បច្ចុប្បន្ន​ ​១​ ​ដើម្បី​កំចាត់​បង់​ ​នូវ​ពៀរ​ទាំងឡាយ​ ​ក្នុង​ខាងមុខ​ ​១​.​.​.​ ​ដើម្បី​រារាំង​ ​នូវ​ទោស​ទាំងឡាយ​ ​ក្នុង​បច្ចុប្បន្ន​ ​១​ ​ដើម្បី​កំចាត់​បង់​ ​នូវ​ទោស​ទាំងឡាយ​ ​ក្នុង​ខាងមុខ​ ​១​.​.​.​ ​ដើម្បី​រារាំង​ ​នូវ​ភ័យ​ទាំងឡាយ​ ​ក្នុង​បច្ចុប្បន្ន​ ​១​ ​ដើម្បី​កំចាត់​បង់​ ​នូវ​ភ័យ​ទាំងឡាយ​ ​ក្នុង​ខាងមុខ១​.​.​.​ ​ដើម្បី​រារាំង​ ​នូវ​អកុសលធម៌​ទាំងឡាយ​ ​ក្នុង​បច្ចុប្បន្ន​ ​១​ ​ដើម្បី​កំចាត់​បង់​ ​នូវ​អកុសលធម៌​ទាំងឡាយ​ ​ក្នុង​ខាងមុខ​ ​១​.​.​.​ ​ដើម្បី​អនុគ្រោះ​ ​ដល់​គ្រហស្ថ​ទាំងឡាយ​ ​១​ ​ដើម្បី​ផ្តាច់​បង់​នូវ​ពួក​ ​នៃ​ភិក្ខុ​មាន​សេ​ចកី្ត​ប្រាថ្នា​លាមក​ ​១​.​.​.​ ​ដើម្បី​ដឹកនាំ​ជន​ទាំងឡាយ​ ​ដែល​មិនទាន់​ជ្រះថ្លា​ ​ឲ្យ​ជ្រះថ្លា​ឡើង​ ​១​ ​ដើម្បី​ដឹកនាំ​ជន​ទាំងឡាយ​ ​ដែល​ជ្រះថ្លា​ស្រាប់ហើយ​ ​ឲ្យ​រឹតតែ​ជ្រះថ្លា​ឡើង​ ​១​.​.​.​ ​ដើម្បី​ដំ​កល់​មាំ​ ​នៃ​ព្រះ​សទ្ធម្ម​ ​១​ ​ដើម្បី​អនុគ្រោះ​ ​ដល់​វិន័យ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​តថាគត​ ​បញ្ញ​ត​តិណ​វត្ថា​រកៈ​ ​ដល់​សាវក​ទាំងឡាយ​ ​ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍​ពីរ​យ៉ាងនេះ​។​ ​
ថយ | ទំព័រទី ២២៣ | បន្ទាប់