ដូចកិរិយាប្រកបរឿយ ៗ នូវអកុសលធម៌ទាំង ឡាយ និងកិរិយាមិនប្រកបរឿយ ៗ នូវអកុសលធម៌ទាំងឡាយនេះសោះឡើយ ម្នាលភិក្ខុទាំង ឡាយ មានតែកិរិយាប្រកបរឿយ ៗ នូវអកុសលធម៌ទាំងឡាយ និងកិរិយាមិនប្រកបរឿយ ៗ នូវកុសលធម៌ទាំងឡាយ ទើបប្រព្រឹត្តទៅ ដើម្បីឲ្យខូចប្រយោជន៍ច្រើន។
[១១៤] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញអង្គដទៃ ដែលជាអង្គខាងក្នុង សូម្បីតែអង្គ ១ ដែលប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ច្រើន ដូចកិរិយាប្រកបរឿយ ៗ នូវកុសលធម៌ ទាំងឡាយ និងកិរិយាមិនប្រកបរឿយ ៗ នូវអកុសលទាំងឡាយនេះសោះឡើយ ម្នាលភិក្ខុ ទាំងឡាយ មានតែកិរិយាប្រកបរឿយៗ នូវកុសលធម៌ទាំងឡាយ និងកិរិយាមិនប្រកបរឿយ ៗ នូវអកុសលធម៌ទាំងឡាយ ទើបប្រព្រឹត្តទៅ ដើម្បីឲ្យប្រយោជន៍ច្រើន។
[១១៥] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលប្រព្រឹត្តទៅ ដើម្បីវិនាស ដើម្បីអន្តរធានព្រះសទ្ធម្ម ដូចសេចក្តីប្រមាទនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ មានតែសេចក្តីប្រមាទ ទើបប្រព្រឹត្តទៅ ដើម្បីវិនាស ដើម្បីអន្តរធាន ព្រះសទ្ធម្ម។