​ជា​កិរិយា​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​សោតាបត្តិផល​ ​ជា​កិរិយា​ ​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​សកទាគាមិផល​ ​ជា​កិរិយា​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​អនាគាមិផល​ ​ជា​កិរិយា​ ​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​អរហត្តផល​។​
 [​១៤៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​បុគ្គល​ដទៃ​ ​សូម្បីតែ​បុគ្គល​ម្នាក់​ ​អ្ន​កញុំាង​ធម្មចក្រ​ដ៏​ប្រសើរ​ ​ដែល​តថាគត​ ​ឲ្យ​ប្រព្រឹត្តទៅ​ហើយ​ ​ឲ្យ​ប្រព្រឹត្តទៅ​តាម​ ​ដោយ​ត្រឹម​ ​ត្រូវ​ ​ដូចជា​សារីបុត្ត​នេះ​សោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មានតែ​សារីបុត្ត​ ​ទើប​ញុំាង​ធម្មចក្រ​ ​ដ៏​ប្រសើរ​ ​ដែល​តថាគត​ ​ឲ្យ​ប្រព្រឹត្តទៅ​ហើយ​ ​ឲ្យ​ប្រព្រឹត្តទៅ​តាម​ ​ដោយ​ត្រឹមត្រូវ​បាន​។​ ​

​ចប់​ ​បុគ្គល​វគ្គ​។​

ថយ | ទំព័រទី ៥២ | បន្ទាប់