[១៤៩] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកភិក្ខុអ្នកចេះដឹងច្រើន ដែលជាសាវករបស់ តថាគត ស្រេចនឹងអានន្ទ ប្រសើរជាងគេ។ ពួកភិក្ខុអ្នកមានស្មារតី ស្រេចនឹងអានន្ទ។ ពួក ភិក្ខុអ្នកមានគតិ ស្រេចនឹងអាន្ទន។ ពួកភិក្ខុអ្នកមានប្រាជ្ញា ស្រេចនឹងអាន្ទន។ ពួកភិក្ខុជាឧបដ្ឋាក ក៏ស្រេចនឹងអានន្ទដែរ។ ពួកភិក្ខុអ្នកមានបរិស័ទច្រើន ស្រេចនឹងឧរុវេលកស្សបៈ។ ពួកភិក្ខុអ្នកញុំាងត្រកូល ឲ្យជ្រះថ្លា ស្រេចនឹងកាឡុទាយិ។ ពួកភិក្ខុអ្នកគ្មានអាពាធ ស្រេចនឹងពក្កុលៈ។ ពួកភិក្ខុអ្នករឭកឃើញបុពេ្វនិវាស ស្រេចនឹងសោភិតៈ។ ពួកភិក្ខុអ្នកទ្រទ្រង់វិន័យ ស្រេចនឹងឧបាលិ។ ពួកភិក្ខុអ្នកឲ្យឱវាទភិក្ខុនី ស្រេចនឹងនន្ទកៈ។ ពួកភិក្ខុអ្នករក្សាទ្វារ ក្នុងឥន្រ្ទិយទាំងឡាយ ស្រេចនឹងនន្ទៈ។ ពួកភិក្ខុអ្នកឲ្យឱវាទភិក្ខុ ស្រេចនឹងមហាកប្បិន។ ពួកភិក្ខុ អ្នកឈ្លាសវៃ ក្នុងតេជោធាតុ ស្រេចនឹងសាគតៈ។ ពួកភិក្ខុអ្នកឈ្លាសវៃ ក្នុងបដិភាណ ស្រេចនឹងរាធៈ។ ពួកភិក្ខុអ្នកទ្រទ្រង់ចីវរសៅហ្មង ស្រេចនឹងមោឃរាជ។
[១៥០] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកភិក្ខុនីអ្នកដឹងរាត្រី ដែលជាសាវិកា របស់តថាគត ស្រេចនឹងមហាបជាបតីគោតមីប្រសើរជាងគេ។
ចប់ វគ្គ ទី៤។
[១៥០] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកភិក្ខុនីអ្នកដឹងរាត្រី ដែលជាសាវិកា របស់តថាគត ស្រេចនឹងមហាបជាបតីគោតមីប្រសើរជាងគេ។