​ឲ្យ​កើតឡើង​បាន​ក្ដី​ ​ឧទ្ធច្ចកុក្កុច្ចៈ​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្ដី​ចំរើន​ឡើង​ ​ជាភិយ្យោភាព​ក្ដី​ ​ដូច​ចិត្ត​មិន​ស្ងប់​នេះ​សោះ​ ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​បុគ្គល​មានចិត្ត​មិន​ស្ងប់​ ​ឧទ្ធច្ចកុក្កុច្ចៈ​ ​ដែល​មិនទាន់​កើតឡើង​ ​ក៏​កើតឡើង​បាន​ផង​ ​ឧទ្ធច្ចកុក្កុច្ចៈ​ ​ដែល​កើតឡើង​ហើយ​ ​ក៏​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្ដី​ចំរើន​ឡើង​ ​ជាភិយ្យោភាព​ផង​។​
 ​[​១៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​សភាវៈ​ដទៃ​ ​សូម្បីតែ​សភាវៈ​ ​១​ ​ដែ​លញុំាង​វិចិកិច្ឆា​មិនទាន់​កើតឡើង​ ​ឲ្យ​កើតឡើង​បាន​ក្ដី​ ​វិចិកិច្ឆា​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្ដី​ចំរើន​ឡើង​ ​ជាភិយ្យោភាព​ក្ដី​ ​ដូច​ការ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​ឧបាយ​ខុស​នេះ​សោះ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​បុគ្គល​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​ឧបាយ​ខុស​ ​វិចិកិច្ឆា​ ​ដែល​មិនទាន់​កើតឡើង​ ​ក៏​កើតឡើង​បាន​ផង​ ​វិចិកិច្ឆា​ ​ដែល​កើតឡើង​ហើយ​ ​ក៏​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្ដី​ចំរើន​ឡើង​ ​ជាភិយ្យោភាព​ផង​។​
 [​១៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​សភាវៈ​ដទៃ​ ​សូម្បីតែ​សភាវៈ​ ​១​ ​ដែ​លញុំាង​កាមច្ឆន្ទៈ​មិនទាន់​កើតឡើង​ ​
ថយ | ទំព័រទី ៦ | បន្ទាប់