​[​១៦៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ផល​របស់​វចីទុច្ចរិត​ ​ដោយហេតុ​ឯណា​ ​ហេតុ​នុ៎ះ​ ​មិនមែន​ជាហេតុ​ ​មិនមែន​ជា​បច្ច័យ​។​ ​បេ​។​
 [​១៦៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ផល​របស់​មនោ​ទុច្ចរិត​ ​ដែល​ជាទី​ត្រេកអរ​ ​ជាទី​ពេញចិត្ត​ ​ជាទី​គាប់ចិត្ត​ ​គប្បី​កើត​ដោយហេតុ​ឯណា​ ​ហេតុ​នុ៎ះ​ ​មិនមែន​ជាហេតុ​ ​មិនមែន​ជា​បច្ច័យ​ ​គឺថា​ ​ហេតុ​នុ៎ះ​ ​មិនដែល​មាន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ផល​របស់​មនោ​ទុច្ចរិត​ ​មិនជា​ទី​ត្រេកអរ​ ​មិនជា​ទី​ពេញចិត្ត​ ​មិនជា​ទីគាប់ចិត្ត​ ​គប្បី​កើត​ដោយហេតុ​ឯណា​ ​ហេតុ​នុ៎ះ​ ​ឈ្មោះថា​ជាហេតុ​ ​គឺថា​ហេតុ​នុ៎ះ​ ​តែង​មាន​។​
 [​១៧០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ផល​របស់​កាយសុចរិត​ ​មិនជា​ទី​ត្រេកអរ​ ​មិនជា​ទី​ពេញចិត្ត​ ​មិនជា​ទីគាប់ចិត្ត​ ​គប្បី​កើត​ដោយហេតុ​ឯណា​ ​ហេតុ​នុ៎ះ​ ​មិនមែន​ជាហេតុ​ ​មិនមែន​ជា​បច្ច័យ​ ​គឺថា​ហេតុ​នុ៎ះ​ ​មិនដែល​មាន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ផល​របស់​កាយសុចរិត​ ​ជាទី​ត្រេកអរ​ ​ជាទី​ពេញចិត្ត​ ​ជាទី​គាប់ចិត្ត​ ​គប្បី​កើត​ដោយហេតុ​ឯណា​ ​ហេតុ​នុ៎ះ​ ​ឈ្មោះថា​ ​ជាហេតុ​ ​គឺថា​ហេតុ​នុ៎ះ​ ​តែង​មាន​។​
 [​១៧១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ផល​របស់​វចីសុចរិត​ ​ដោយហេតុ​ឯណា​ ​ហេតុ​នុ៎ះ​ ​មិនមែន​ ​ជាហេតុ​ ​មិនមែន​ជា​បច្ច័យ​។​ ​បេ​។​
ថយ | ទំព័រទី ៦៤ | បន្ទាប់