​[​១៧៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​បរិបូណ៌​ដោយ​មនោ​ទុច្ចរិត​ ​លុះ​បែកធ្លាយ​រាង​ ​កាយ​ស្លាប់​ទៅ​ ​ទៅ​កើត​ក្នុង​សុគតិ​ ​សួគ៌​ទេវលោក​ ​ព្រោះ​អំពើនោះ​ជាហេតុ​ ​ព្រោះ​អំពើនោះ​ ​ជា​ ​បច្ច័យ​ ​ដោយហេតុ​ណា​ ​ហេតុ​នុ៎ះ​ ​មិនមែន​ជាហេតុ​ ​មិនមែន​ជា​បច្ច័យ​ ​គឺថា​ហេតុ​នុ៎ះ​ ​មិនដែល​ ​មាន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​អ្នក​បរិបូណ៌​ ​ដោយ​មនោ​ទុច្ចរិត​ ​លុះ​បែកធ្លាយ​រាង​ ​កាយ​ស្លាប់​ទៅ​ ​ត្រូវតែ​ទៅ​កើតជា​តិ​រិច្ឆាន​ ​ប្រេតវិស័យ​ ​អសុរកាយ​ ​នរក​ ​ព្រោះ​អំពើនោះ​ជាហេតុ​ ​ព្រោះ​អំពើនោះ​ជា​បច្ច័យ​ ​ដោយហេតុ​ណា​ ​ហេតុ​នុ៎ះ​ ​ឈ្មោះថា​ជាហេតុ​ ​គឺថា​ហេតុ​នុ៎ះ​ ​តែង​មាន​។​
 [​១៧៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​បរិបូណ៌​ដោយ​កាយសុចរិត​ ​លុះ​បែកធ្លាយ​រាង​ ​កាយ​ស្លាប់​ទៅ​ ​ទៅ​កើតជា​តិ​រិច្ឆាន​ ​ប្រេតវិស័យ​ ​អសុរកាយ​ ​នរក​ ​ព្រោះ​អំពើនោះ​ជាហេតុ​ ​ព្រោះ​អំពើនោះ​ ​ជា​បច្ច័យ​ ​ដោយហេតុ​ណា​ ​ហេតុ​នុ៎ះ​ ​មិនមែន​ជាហេតុ​ ​មិនមែន​ជា​បច្ច័យ​ ​គឺថា​ ​ហេតុ​នុ៎ះ​ ​មិនដែល​មាន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​អ្នក​បរិបូណ៌​ ​ដោយ​កាយសុចរិត​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ត្រូវតែ​ទៅ​កើត​ក្នុង​សុគតិ​ ​សួគ៌​ទេវលោក​ ​ព្រោះ​អំពើនោះ​ជាហេតុ​ ​ព្រោះ​អំពើនោះ​ ​ជា​បច្ច័យ​ ​ដោយហេតុ​ណា​ ​ហេតុ​នុ៎ះ​ឈ្មោះថា​ជាហេតុ​ ​គឺថា​ហេតុ​នុ៎ះ​ ​តែង​មាន​។
ថយ | ទំព័រទី ៦៦ | បន្ទាប់