​មិន​ឲ្យ​កើតឡើង​បាន​ក្ដី​ ​កាមច្ឆន្ទៈ​ ​ដែល​កើតឡើង​ហើយ​ ​ក៏​ឲ្យ​សាបសូន្យ​ទៅ​ក្តី​ ​ដូច​អសុភ​និមិត្ត​នេះ​សោះ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​បុគ្គល​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​អសុភ​និមិត្ត​ ​ដោយ​ឧបាយ​ត្រូវ​ ​កាមច្ឆន្ទៈ​ ​ដែល​មិនទាន់​កើតឡើង​ ​ក៏​មិនកើត​ ​ឡើង​ផង​ ​កាមច្ឆន្ទៈ​ ​ដែល​កើតឡើង​ហើយ​ ​ក៏​សាបសូន្យ​ទៅ​ផង​។​
 [​១៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​សភាវៈ​ដទៃ​ ​សូម្បីតែ​សភាវៈ​ ​១​ ​ដែ​លញុំាង​ព្យាបាទ​មិនទាន់​កើតឡើង​ ​មិន​ឲ្យ​កើតឡើង​បាន​ក្ដី​ ​ព្យាបាទ​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​សាបសូន្យ​ទៅ​ក្តី​ ​ដូច​មេត្តា​ចេ​តោ​វិមុត្តិ​នេះ​សោះ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​បុគ្គល​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​មេត្តា​ចេ​តោ​វិមុត្តិ​ ​ដោយ​ឧបាយ​ត្រូវ​ ​ព្យាបាទ​ ​ដែល​មិនទាន់​កើតឡើង​ ​ក៏​មិនកើត​ឡើង​ផង​ ​ព្យាបាទ​ ​ដែល​កើតឡើង​ហើយ​ ​ក៏​សាបសូន្យ​ទៅ​ផង​។​
 [​១៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​សភាវៈ​ដទៃ​ ​សូម្បីតែ​សភាវៈ​ ​១​ ​ដែ​លញុំាង​ថីនមិទ្ធៈ​មិនទាន់​កើតឡើង​ ​មិន​ឲ្យ​កើតឡើង​បាន​ក្ដី​ ​ថីនមិទ្ធៈ​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​សាបសូន្យ​ទៅ​ក្តី​ ​ដូច​អារម្ភ​ធាតុ​ ​និ​ក្ក​ម​ធាតុ​ ​បរ​ក្ក​ម​ធាតុ​នេះ​សោះ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​បុគ្គល​មាន​ព្យាយាម​ ​ប្រារព្ធ​ហើយ​ ​ថីនមិទ្ធៈ​ ​ដែល​មិនទាន់​កើតឡើង​ ​ក៏​មិនកើត​ ​ឡើង​ផង​ ​ថីនមិទ្ធៈ​ ​ដែល​កើតឡើង​ហើយ​ ​ក៏​សាបសូន្យ​ទៅ​ផង​។​
ថយ | ទំព័រទី ៧ | បន្ទាប់