ពួកសត្វ ដែលឥតបញ្ញា ជាអ្នកល្ងង់ខ្លៅ ល្មេញល្មើ មិនអាចដឹងសេចក្តី នៃសុភាសិត ទុព្ភាសិតបាន ច្រើនជាង ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលបរិបូណ៌ ដោយបញ្ញាចក្ខុ ដ៏ប្រសើរ មានចំនួនតិច ពួកសត្វ ដែលលុះក្នុងអំណាចអវិជ្ជា ជាអ្នកភាន់ច្រឡំ ច្រើនជាង ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលបានឃើញតថាគត មានប្រមាណតិច សត្វទាំងឡាយ ដែលមិនបានឃើញតថាគត ច្រើនជាង ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលបានស្តាប់ធម្មវិន័យតថាគតសំដែង មានចំនួនតិច ពួកសត្វ ដែលមិនបានស្តាប់ធម្មវិន័យតថាគតសំដែង ច្រើនជាង ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលស្តាប់ធម៌ហើយ ចងចាំបាន មានចំនួនតិច ពួកសត្វ ដែលស្តាប់ធម៌ហើយ ចងចាំមិនបាន ច្រើនជាង ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលពិចារណា នូវសេចក្តី អធិប្បាយនៃបាលី ដែលខ្លួនចងចាំបានហើយ មានចំនួនតិច