​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ ​ដែល​ជា​អ្នក​បាន​ ​នូវ​បាយ​ដ៏​ប្រសើរ​ ​និង​រស​ដ៏​ប្រសើរ​ ​មាន​ចំនួន​តិច​ ​ពួក​សត្វ​ដែល​ជា​ ​អ្នក​មិនបាន​នូវ​បាយ​ដ៏​ប្រសើរ​ ​និង​រស​ដ៏​ប្រសើរ​ ​តែង​ចិញ្ចឹមជីវិត​ ​ដោយ​ការស្វែងរក​ផ្លែ​ឈ្លើ​ ​មើម​ឈើ​ ​ដោយ​ភត្ត​ ​ដែលគេ​នាំមក​ ​ដោយ​អម្បែង​ ​ច្រើនជាង​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ ​ដែល​ជា​អ្នក​បាន​នូវ​អត្ថរស​ ​(​ផល៤​)​ ​ធម្មរស​ ​(​មគ្គ៤​)​ ​វិមុត្តិ​រស​ ​(​ព្រះ​និពា្វន​)​ ​មាន​ចំនួន​តិច​ ​ពួក​សត្វ​ ​ដែល​ជា​អ្នក​មិនបាន​ ​នូវ​អត្ថរស​ ​ធម្មរស​ ​វិមុត្តិ​រស​ ​មាន​ចំនួន​ច្រើនជាង​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​គួរ​សិក្សា​យ៉ាងនេះ​ថា​ ​យើង​ទាំងឡាយ​ ​នឹង​បាន​នូវ​អត្ថរស​ ​ធម្មរស​ ​វិមុត្តិ​រស​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គួរ​សិក្សា​យ៉ាងនេះ​ឯង​។​
 [​២០៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​អារាម​គួរ​ជាទី​រីករាយ​ ​ព្រៃ​គួរ​ជាទី​រីករាយ​ ​ភូមិ​គួរ​ ​ជាទី​រីករាយ​ ​ស្រះ​ឈូក​គួរ​ជាទី​រីករាយ​ ​ក្នុង​ជម្ពូទ្វីប​នេះ​ ​មាន​ចំនួន​តិច​ ​ត្រង់​ទី​ដែល​ទួល​ ​និង​ ​ទំនាប​ជង្ហុក​ស្ទឹង​ ​ទី​មាន​ដង្គត់​ ​និង​បន្លា​ ​ភ្នំ​រដិបរដុប​ ​ច្រើនជាង​ ​យ៉ាងណាមិញ​។​ ​ម្នាល​ភិក្ខុ​ទាំង​ ​ឡាយ​ ​ពួក​សត្វ​ ​ដែល​ច្យុត​អំពី​មនុស្សលោក​ ​កើត​ក្នុង​មនុស្សលោក​វិញ​ ​មាន​ចំនួន​តិច​ ​
ថយ | ទំព័រទី ៨៣ | បន្ទាប់