ពិចារណាឃើញកាយ ក្នុងកាយ មានព្យាយាម ដុតកំដៅកិលេស មានសម្បជញ្ញៈ មានសតិ បន្ទោបង់នូវអភិជ្ឈា និង ទោមនស្សក្នុងលោក... ពិចារណាឃើញវេទនា ក្នុងពួកវេទនា។ បេ។ ពិចារណាឃើញ ចិត្តក្នុងចិត្ត។ បេ។ ពិចារណាឃើញធម៌ ក្នុងពួកធម៌ មានព្យាយាមដុតកំដៅកិលេស មាន សម្បជញ្ញៈ មានសតិ បន្ទោបង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក ... ធ្វើបំណងឲ្យកើត ព្យាយាមប្រឹងប្រែង ផ្គង តាំងចិត្ត ដើម្បីញុំាងពួកអកុសលធម៌ ដ៏លាមក ដែលមិនទាន់កើត មិន ឲ្យកើតឡើងបាន .... ធ្វើបំណងឲ្យកើតឡើង ព្យាយាម ប្រឹងប្រែង ផ្គង តាំងចិត្ត ដើម្បីលះបង់ពួកអកុសល ដ៏លាមក ដែលកើតឡើងហើយ... ធ្វើបំណងឲ្យកើតឡើង ព្យាយាមប្រឹងប្រែង ផ្គង តាំងចិត្ត ដើម្បីញុំាំងពួកកុសលធម៌ ដែលមិនទាន់កើត ឲ្យកើតឡើង... ធ្វើបំណងឲ្យកើត ព្យាយាម ប្រឹងប្រែង ផ្គង តាំងចិត្ត ដើម្បីធ្វើពួកកុសលធម៌ ដែលកើតឡើងហើយ ឲ្យឋិតថេរ មិនឲ្យវិនាស ឲ្យរឹងរឹតតែចំរើនបរិបូណ៌ ទូលាយឡើង... ចំរើនឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិប្បធានសង្ខារ...