​ធម៌​មួយ​យ៉ាង​ ​គឺ​អ្វី​។​ ​គឺ​កាយគតាសតិ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ធម៌​មួយ​យ៉ាងនេះ​ឯង​ ​ដែល​បុគ្គល​បាន​ចំរើន​ ​បាន​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​ពួក​កុសលធម៌​ ​ដែល​មិនទាន់​កើតឡើង​ ​នឹង​កើតឡើង​ ​ពួក​កុសលធម៌​ ​ដែល​កើតឡើង​ហើយ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ចំរើន​ធំ​ទូលាយ​។​
 [​២៣០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ធម៌​មួយ​យ៉ាង​ ​ដែល​បុគ្គល​បាន​ចំរើន​ ​បាន​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​អវិជ្ជា​ ​រមែង​សាបសូន្យ​ទៅ​ ​វិជ្ជា​រមែង​កើតឡើង​ ​អស្មិមានះ​ ​រមែង​សាបសូន្យ​ទៅ​ ​អនុស័យ​ ​(​កិលេស​ ​ដែល​ដេក​ត្រាំ​ក្នុង​សន្តាន​)​ ​រមែង​ដល់​នូវ​ការ​រដក​ឡើង​ ​សញ្ញោជនៈ​ ​(​កិលេស​ ​ជា​គ្រឿង​ចង​ឆ្វាក់​)​ ​រមែង​សាបសូន្យ​ទៅ​។​ ​ធម៌​មួយ​យ៉ាង​ ​គឺ​អ្វី​។​ ​គឺ​កាយគតាសតិ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ធម៌​មួយ​យ៉ាងនេះ​ឯង​ ​ដែល​បុគ្គល​បាន​ចំរើន​ ​បាន​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​អវិជ្ជា​ ​រមែង​សាបសូន្យ​ទៅ​ ​វិជ្ជា​រមែង​កើតឡើង​ ​អស្មិមានះ​ ​រមែង​សាបសូន្យ​ទៅ​ ​អនុស័យ​ ​រមែង​ដល់​នូវ​ការ​ដក​ឡើង​ ​សញ្ញោជនៈ​ ​រមែង​សាបសូន្យ​ទៅ​។​
 [​២៣១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​មួយ​យ៉ាង​ ​ដែល​បុគ្គល​បាន​ចំរើន​ ​បាន​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ចំរើន​បញ្ញា​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​បាន​នូវ​អនុ​បាទា​បរិនិព្វាន​។​ ​ធម៌​មួយ​យ៉ាង​ ​គឺ​អ្វី​។​ ​គឺ​កាយគតាសតិ​។​ ​
ថយ | ទំព័រទី ៩៧ | បន្ទាប់