​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​មួយ​យ៉ាងនេះ​ឯង​ ​ដែល​បុគ្គល​បាន​ចំរើន​ ​បាន​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ចំរើន​បញ្ញា​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​បាន​នូវ​អនុ​បាទា​បរិនិព្វាន​។​
 ​[​២៣២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ធម៌​មួយ​យ៉ាង​ ​ដែល​បុគ្គល​បាន​ចំរើន​ ​បាន​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​ការ​ត្រាស់​ដឹង​ធាតុ​ច្រើនប្រការ​ ​ការ​ត្រាស់​ដឹង​ធា​តុ​ផ្សេង​ៗ​ ​ការ​បែកធ្លាយ​ ​ក្នុង​ធាតុ​ច្រើនប្រការ​ ​រមែង​មាន​។​ ​ធម៌​មួយ​យ៉ាង​ ​គឺ​អ្វី​។​ ​គឺ​កាយគតាសតិ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ធម៌​មួយ​យ៉ាងនេះ​ឯង​ ​ដែល​បុគ្គល​បាន​ចំរើន​ ​បាន​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​ការ​ត្រាស់​ដឹង​ធាតុ​ច្រើនប្រការ​ ​ការ​ត្រាស់​ដឹង​ធា​តុ​ផ្សេង​ៗ​ ​ការ​បែកធ្លាយ​ ​ក្នុង​ធាតុ​ច្រើនប្រការ​ ​រមែង​មាន​។​
 [​២៣៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​មួយ​យ៉ាង​ ​ដែល​បុគ្គល​បាន​ចំរើន​ ​បាន​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​សោតាបត្តិផល​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​សកទាគាមិផល​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​អនាគាមិផល​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​អរហត្តផល​។​ ​ធម៌​មួយ​យ៉ាង​ ​គឺ​អ្វី​។​ ​គឺ​កាយគតាសតិ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​មួយ​យ៉ាងនេះ​ឯង​ ​ដែល​បុគ្គល​បាន​ចំរើន​ ​បាន​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​សោតាបត្តិផល​
ថយ | ទំព័រទី ៩៨ | បន្ទាប់