​[​២៤១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាយគតាសតិ​ ​ដែល​ពួក​ភិក្ខុ​ណា​ ​មិនបាន​ភប់ប្រសព្វ​ ​ព្រះនិព្វាន​ ​ក៏​ឈ្មោះថា​ ​ពួក​ភិក្ខុ​នោះ​ ​មិន​ភប់ប្រសព្វ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាយគតាសតិ​ ​ដែល​ពួក​ភិក្ខុ​ណា​ ​បាន​ភប់ប្រសព្វ​ហើយ​ ​ព្រះនិព្វាន​ ​ក៏​ឈ្មោះថា​ ​ពួក​ភិក្ខុ​នោះ​ ​បាន​ភប់ប្រសព្វ​ដែរ​។​
 ​[​២៤២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាយគតាសតិ​ ​ដែល​ពួក​ភិក្ខុ​ណា​ ​មិនបាន​ចំរើន​ ​ព្រះនិព្វាន​ ​ក៏​ឈ្មោះថា​ ​ពួក​ភិក្ខុ​នោះ​ ​មិនបាន​ចំរើន​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាយគតាសតិ​ ​ដែល​ពួក​ភិក្ខុ​ណា​ ​បាន​ចំរើន​ហើយ​ ​ព្រះនិព្វាន​ ​ក៏​ឈ្មោះថា​ ​ពួក​ភិក្ខុ​នោះ​ ​បាន​ចំរើន​ដែរ​។​
 ​[​២៤៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាយគតាសតិ​ ​ដែល​ពួក​ភិក្ខុ​ណា​ ​មិន​ធ្វើ​ឲ្យ​រឿយ​ៗ​ ​ព្រះ​និពា្វន​ ​ក៏​ឈ្មោះថា​ ​ពួក​ភិក្ខុ​នោះ​ ​មិន​ធ្វើ​ឲ្យ​រឿយ​ៗ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាយគតាសតិ​ ​ដែល​ពួក​ភិក្ខុ​ណា​ ​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​ព្រះនិព្វាន​ ​ក៏​ឈ្មោះថា​ ​ពួក​ភិក្ខុ​នោះ​ ​ធ្វើ​ឲ្យ​រឿយ​ៗ​ដែរ​។​
 ​[​២៤៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាយគតាសតិ​ ​ដែល​ពួក​ភិក្ខុ​ណា​ ​មិនដឹង​ច្បាស់​ហើយ​ ​ព្រះ​និពា្វន​ ​ក៏​ឈ្មោះថា​ ​ពួក​ភិក្ខុ​នោះ​ ​មិនដឹង​ច្បាស់​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាយគតាសតិ​ ​ដែល​ពួក​ភិក្ខុ​ណា​ ​ត្រាស់​ដឹង​ហើយ​ ​ព្រះ​និពា្វន​ ​ក៏​ឈ្មោះថា​ ​ពួក​ភិក្ខុ​នោះ​ ​ត្រាស់​ដឹង​ដែរ​។​
ថយ | ទំព័រទី ១០២ | បន្ទាប់