​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​ធម៌​ស​ ​២​ ​ប្រការ​នេះ​ ​តែង​រក្សាទុក​ ​នូវ​សត្វលោក​ ​បាន​ជា​ពាក្យ​ថា​ ​មា​តា​កី្ត​ ​ថា​ម្តាយ​មីង​កី្ត​ ​ថា​ម្តាយ​ធំ​កី្ត​ ​ថា​ភរិយា​របស់​អា​ចារ្យ​កី្ត​ ​ថា​ប្រពន្ធ​របស់​គ្រូ​កី្ត​ ​តែង​មាន​ប្រាកដ​ ​(​ក្នុង​លោក​)​។​ ​
 [​២៥៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ថ្ងៃ​ចូលវស្សា​នេះ​ ​មាន​ ​២​ ​យ៉ាង​។​ ​ថ្ងៃ​ចូលវស្សា​ ​មាន​ ​២យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​បុ​រិមិ​កា​វស្សា​ ​(​ថ្ងៃ​ចូលវស្សា​មុន​)​ ​១​ ​បច្ឆិមិ​កា​វស្សា​ ​(​ថ្ងៃ​ចូលវស្សា​ក្រោយ​)​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ថ្ងៃ​ចូលវស្សា​ ​មាន​ ​២​ ​យ៉ាងនេះ​ឯង​។​

​ចប់​ ​កម្មករ​ណ​វគ្គ​ ​ទី១​។​


 [​២៥៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កំឡាំង​នេះ​ ​មាន​ ​២​ ​ប្រការ​។​ ​កំឡាំង​ ​២​ ​ប្រការ​ ​គឺ​អ្វីខ្លះ​។​ ​កំឡាំង​ ​គឺ​ការពិចារណា​ ​១​ ​កំឡាំង​ ​គឺ​ភាវនា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​កំឡាំង​ ​គឺ​ការពិចារណា​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ពិចារណា​ ​ដូច្នេះ​ថា​ ​ផល​ដ៏​លាមក​ ​របស់​កាយទុច្ចរិត​ ​(​តែង​មាន​)​ ​ក្នុង​លោក​នេះ​ផង​ ​ក្នុង​លោកខាងមុខ​ផង​ ​ផល​ដ៏​លាមក​ ​របស់​វចីទុច្ចរិត​ ​(​តែង​មាន​)​ ​ក្នុង​លោក​នេះ​ផង​ ​ក្នុង​លោកខាងមុខ​ផង​ ​ផល​ដ៏​លាមក​ ​របស់​មនោ​ទុច្ចរិត​ ​(​តែង​មាន​)​ ​ក្នុង​លោក​នេះ​ផង​ ​ក្នុង​លោកខាងមុខ​ផង​។​ ​
ថយ | ទំព័រទី ១១៤ | បន្ទាប់