​[​៣៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​សភាវៈ​ដទៃ​ ​សូម្បីតែ​សភាវៈ​ ​១​ ​ដែល​បុគ្គល​មិនបាន​រក្សា​ហើយ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បីឲ្យ​ខូចប្រយោជន៍​យ៉ាង​ធំ​ ​ដូច​ចិត្ត​ ​នេះ​សោះ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចិត្ត​ដែល​បុគ្គល​មិនបាន​រក្សា​ហើយ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បីឲ្យ​ខូចប្រយោជន៍​យ៉ាង​ធំ​។​
 [​៣៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​សភាវៈ​ដទៃ​ ​សូម្បីតែ​សភាវៈ​ ​១​ ​ដែល​បុគ្គល​បាន​រក្សា​ហើយ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​យ៉ាង​ធំ​ ​ដូច​ចិត្ត​នេះ​សោះ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចិត្ត​ដែល​បុគ្គល​បាន​រក្សា​ហើយ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​យ៉ាង​ធំ​។​
 [​៣៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​សភាវៈ​ដទៃ​ ​សូម្បីតែ​សភាវៈ​ ​១​ ​ដែល​បុគ្គល​មិនបាន​សង្រួម​ហើយ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បីឲ្យ​ខូចប្រយោជន៍​យ៉ាង​ធំ​ ​ដូច​ចិត្ត​ ​នេះ​សោះ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចិត្ត​ដែល​បុគ្គល​មិនបាន​សង្រួម​ហើយ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បីឲ្យ​ខូចប្រយោជន៍​យ៉ាង​ធំ​។​
 [​៣៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​សភាវៈ​ដទៃ​ ​សូម្បីតែ​សភាវៈ​ ​១​ ​ដែល​បុគ្គល​បាន​សង្រួម​ហើយ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​យ៉ាង​ធំ​ ​ដូច​ចិត្ត​នេះ​សោះ​ ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចិត្ត​ដែល​បុគ្គល​បាន​សង្រួម​ហើយ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ ​ប្រយោជន៍​យ៉ាង​ធំ​។
ថយ | ទំព័រទី ១៣ | បន្ទាប់