​ហេតុអ្វី​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​ចុង​គ្រាប់ស្រូវ​ ​ដែល​បុគ្គល​រៀបចំ​មិន​ត្រូវ​ទំនង​ ​ដូចម្ដេច​មិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មានចិត្ត​ដំ​កល់​ខុស​ ​នឹង​ទម្លាយ​អវិជ្ជា​ ​នឹង​ធ្វើ​អវិជ្ជា​ឲ្យ​ ​កើតឡើង​ ​នឹង​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ព្រះនិព្វាន​ ​ហេតុដូច្នេះ​ ​មិនដែល​មាន​ទេ​ ​រឿង​នោះ​ព្រោះ​ហេតុអ្វី​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​ចិត្ត​ដែល​ភិក្ខុ​នោះ​ដំ​កល់​ខុស​ ​ក៏​ដូច្នោះឯង​។​
 [​៤៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុង​គ្រាប់ស្រូវ​ខ្សាយ​ក្ដី​ ​ចុង​គ្រាប់ស្រូវ​ដំណើប​ក្តី​ ​ដែល​បុគ្គល​រៀបចំ​ត្រូវ​ទំនង​ ​គឺ​ធ្វើឲ្យ​មាន​ចុង​ឡើងលើ​ ​បុគ្គល​សង្កត់​ដោយដៃ​ ​ឬ​ជាន់​ដោយ​ជើង​ ​នឹង​មុត​ដៃ​ ​ឬ​ជើង​ ​នឹង​ធ្វើ​ឈាម​ឲ្យ​ផុល​ឡើង​បាន​ ​ហេតុនេះ​ទើប​មាន​ ​រឿង​នោះ​ ​ព្រោះ​ហេតុអ្វី​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​ចុង​គ្រាប់ស្រូវ​ ​បុគ្គល​រៀបចំ​ត្រូវ​ទំនង​ ​ដូចម្ដេច​មិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មានចិត្ត​ដំ​កល់​ត្រូវ​ ​នឹង​ទម្លាយ​អវិជ្ជា​ ​នឹង​ធ្វើ​វិជ្ជា​ឲ្យ​កើតឡើង​ ​នឹង​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ព្រះនិព្វាន​ ​ហេតុនេះ​ ​ទើប​មាន​ ​រឿង​នោះ​ ​ព្រោះ​ហេតុអ្វី​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​ចិត្ត​ដែល​ភិក្ខុ​នោះ​ដំ​កល់​ត្រូវ​ ​ក៏​ដូច្នោះឯង​។​
ថយ | ទំព័រទី ១៥ | បន្ទាប់