​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុ​ណា​ ​ប្រព្រឹត្ត​តាម​អដ្ឋកថា​ផង​ ​បាលី​ផង​ ​ដោយ​សូត្រ​ទាំងឡាយ​ ​ដែល​ខ្លួន​រៀន​ត្រឹមត្រូវ​ ​សមរម្យ​តាម​ព្យពា្ជនៈ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ទាំងនោះ​ ​ឈ្មោះថា​ ​ប្រតិបត្តិ​ ​ដើម្បី​ជា​ប្រយោជន៍​ ​ដល់​ជន​ច្រើន​ ​ដើម្បី​សេចក្ដីសុខ​ ​ដល់​ជន​ច្រើន​ ​ដើម្បី​សេចក្ដី​ចំរើន​ ​ដល់​ជន​ច្រើន​ ​ដើម្បី​ជា​ប្រយោជន៍​ ​ទាំង​បាន​សេចក្ដីសុខ​ ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ទាំងនោះ​ ​តែង​បាន​នូវ​បុណ្យ​ច្រើន​ ​មិន​តែប៉ុណ្ណោះ​ ​ភិក្ខុ​ទាំងនោះ​ ​ឈ្មោះថា​ ​ធ្វើ​ព្រះ​សទ្ធម្ម​នេះ​ ​ឲ្យ​ឋិតថេរ​បាន​ផង​។​

​ចប់​ ​សមចិត្ត​វគ្គ​ ​ទី៤​។​


 ​[​២៨៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បរិស័ទ​ទាំងឡាយ​នេះ​ ​មាន​ ​២​ ​ពួក​។​ ​បរិស័ទ​ ​២​ ​ពួក​ ​តើ​ដូចម្ដេច​។​ ​គឺ​បរិស័ទ​រាក់​ ​១​ ​បរិស័ទ​ជ្រៅ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បរិស័ទ​រាក់​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​មានចិត្ត​រាយមាយ​ ​មាន​មានះ​ដុះឡើង​ ​មានចិត្ត​ ​ឃ្លេងឃ្លោង​ ​មាន​មាត់រឹង​ ​មាន​ពាក្យសំដី​រោយរាយ​ ​មានស្មារតី​ភាន់ច្រឡំ​ ​មិនដឹង​ខ្លួន​ ​មិន​មានចិត្ត​ខ្ជាប់ខ្ជួន​ ​មានចិត្ត​វិលវល់​ ​មាន​ឥន្ទ្រិយ​មិន​តាំងនៅ​ជាប្រក្រតី​ ​ក្នុង​បរិស័ទ​ណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បរិស័ទ​នេះ​ ​ហៅថា​ ​បរិស័ទ​រាក់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បរិស័ទ​ជ្រៅ​ ​តើ​ដូចម្ដេច​។
ថយ | ទំព័រទី ១៥៦ | បន្ទាប់