​ជា​អ្នកធ្វើ​តាម​ឱវាទ​ព្រះ​សាស្តា​ ​បរិភោគ​ចង្ហាន់​អ្នក​ដែន​ ​មិន​ឥតអំពើ​ ​ចាំបាច់​និយាយ​ថ្វី​ ​ដល់​ពួក​ភិក្ខុ​ ​ដែល​សន្សំ​រឿយ​ៗ​ ​នូវ​មេ​ត្ត​ចិត្ត​នោះ​។​
 [​៥៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ចំរើន​នូវ​មេ​ត្ត​ចិត្ត​សូម្បី​ ​១​ ​ផ្ទាត់​ម្រាមដៃ​ ​ម្នាល​ភិក្ខុ​ទាំង​ ​ឡាយ​ ​ភិក្ខុ​នេះ​ ​តថាគត​ហៅថា​ ​មាន​ឈាន​មិនបាន​លះបង់​ ​ជា​អ្នកធ្វើ​តាម​សាសនា​ព្រះ​សាស្តា​ ​ជា​អ្នកធ្វើ​តាម​ឱវាទ​ព្រះ​សាស្តា​ ​បរិភោគ​ចង្ហាន់​អ្នក​ដែន​ ​មិន​ឥតអំពើ​ ​ចាំបាច់​និយាយ​ថ្វី​ ​ដល់​ពួក​ភិក្ខុ​ ​ដែល​សន្សំ​រឿយ​ៗ​ ​នូវ​មេ​ត្ត​ចិត្ត​នោះ​។​
 [​៥៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​ត្រិះរិះ​នូវ​មេ​ត្ត​ចិត្ត​ ​សូម្បី​ ​១​ ​ផ្ទាត់​ម្រាមដៃ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នេះ​ ​តថាគត​ហៅថា​ ​មាន​ឈាន​មិនបាន​លះបង់​ ​ជា​អ្នកធ្វើ​តាម​សាសនា​ព្រះ​សាស្តា​ ​ជា​អ្នកធ្វើ​តាម​ឱវាទ​ព្រះ​សាស្តា​ ​បរិភោគ​ចង្ហាន់​អ្នក​ដែន​ ​មិន​ឥតអំពើ​ ​ចាំបាច់​និយាយ​ថ្វី​ ​ដល់​ពួក​ភិក្ខុ​ ​ដែល​សន្សំ​រឿយ​ៗ​ ​នូវ​មេ​ត្ត​ចិត្ត​នោះ​។​
 [​៥៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំងឡាយ​ណា​នីមួយ​ ​ជាអកុសល​ ​ជា​ចំណែកខាង​អកុសល​ ​ជាពួក​នៃ​អកុសល​ ​ធម៌​ជាអកុសល​ទាំងអស់​នោះ​ ​មានចិត្តជា​ប្រធាន​ចិត្ត​រមែង​កើតមុន​ធម៌​ទាំងនោះ​ ​អកុសលធម៌​ទាំងឡាយ​ ​ក៏​កើតជា​មួយ​គ្នា​។​
ថយ | ទំព័រទី ២០ | បន្ទាប់