​[​៧៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​សភាវៈ​ដទៃ​ ​សូម្បីតែ​សភាវៈ​ ​១​ ​ដែ​លញុំាង​ពួក​អកុសលធម៌​មិនទាន់​កើតឡើង​ ​ឲ្យ​កើតឡើង​បាន​ក្តី​ ​ពួក​កុសលធម៌​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​សាបសូន្យ​ទៅ​ក្តី​ ​ដូច​កិរិយា​ប្រក​បរឿយៗ​ ​នូវ​អកុសលធម៌​ ​និង​កិរិយា​មិន​ប្រក​បរឿយៗ​ ​នូវ​កុសលធម៌​នេះ​សោះ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​អកុសលធម៌​ ​ដែល​មិនទាន់​កើតឡើង​ ​ក៏​រមែង​កើតឡើង​បាន​ផង​ ​ពួក​កុសលធម៌​ ​ដែល​កើតឡើង​ហើយ​ ​ក៏​រមែង​សាបសូន្យ​ទៅ​ផង​ ​ព្រោះ​កិរិយា​ប្រក​បរឿយៗ​ ​នូវ​អកុសលធម៌​ ​និង​កិរិយា​មិន​ប្រក​បរឿយៗ​ ​នូវ​កុសលធម៌​។​
 [​៧៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​សភាវៈ​ដទៃ​ ​សូម្បីតែ​សភាវៈ​ ​១​ ​ដែ​លញុំាង​ពួក​កុសលធម៌​មិនទាន់​កើតឡើង​ ​ឲ្យ​កើតឡើង​បាន​ក្តី​ ​ពួក​អកុសលធម៌​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​សាបសូន្យ​ទៅ​ក្តី​ ​ដូច​កិរិយា​ប្រក​បរឿយៗ​ ​នូវ​កុសលធម៌​ ​និង​កិរិយា​មិន​ប្រក​បរឿយៗ​ ​នូវ​អកុសលធម៌​នេះ​សោះ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​កុសលធម៌​ ​ដែល​មិនទាន់​កើតឡើង​ ​ក៏​រមែង​កើតឡើង​បាន​ផង​ ​ពួក​អកុសលធម៌​ ​ដែល​កើតឡើង​ហើយ​ ​ក៏​រមែង​សាបសូន្យ​ទៅ​ផង​ ​ព្រោះ​កិរិយា​ប្រក​បរឿយៗ​ ​នូវ​កុសលធម៌​ ​និង​កិរិយា​មិន​ប្រក​បរឿយៗ​ ​នូវ​អកុសលធម៌​។​
ថយ | ទំព័រទី ២៧ | បន្ទាប់