​[​៩៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​សភាវៈ​ដទៃ​ ​សូម្បីតែ​សភាវៈ​ ​១​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បីឲ្យ​ខូចប្រយោជន៍​ច្រើន​ ​ដូច​អ​សម្បជញ្ញៈ​ ​(​សេចក្តី​មិនដឹង​ខ្លួន​)​ ​នេះ​សោះ​ ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មានតែ​អ​សម្បជញ្ញៈ​ ​ទើប​ប្រព្រឹត្តទៅ​ ​ដើម្បីឲ្យ​ខូចប្រយោជន៍​ច្រើន​។​
 [​៩៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​សភាវៈ​ដទៃ​ ​សូម្បីតែ​សភាវៈ​ ​១​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ច្រើន​ ​ដូច​សម្បជញ្ញៈ​ ​(​សេចក្តី​ដឹងខ្លួន​)​ ​នេះ​សោះ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មានតែ​សម្បជញ្ញៈ​ ​ទើប​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ច្រើន​។​
 [​៩៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​សភាវៈ​ដទៃ​ ​សូម្បីតែ​សភាវៈ​ ​១​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បីឲ្យ​ខូចប្រយោជន៍​ច្រើន​ ​ដូច​ការ​មាន​បាបមិត្ត​នេះ​សោះ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មានតែ​ការ​មាន​បាបមិត្ត​ ​ទើប​ប្រព្រឹត្តទៅ​ ​ដើម្បីឲ្យ​ខូចប្រយោជន៍​ច្រើន​។​
 [​៩៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​សភាវៈ​ដទៃ​ ​សូម្បីតែ​សភាវៈ​ ​១​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ច្រើន​ ​ដូច​ការ​មាន​កល្យាណមិត្ត​នេះ​សោះ​ឡើយ​ ​ម្នាល​ភិក្ខុ​ ​ទាំងឡាយ​ ​មានតែ​ការ​មាន​កល្យាណមិត្ត​ ​ទើប​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ច្រើន​។​
ថយ | ទំព័រទី ៣៣ | បន្ទាប់