​[​១០០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​អង្គ​ដទៃ​ ​ដែល​ជា​អង្គ​ខាងក្នុង​ ​សូម្បីតែ​អង្គ​ ​១​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ច្រើន​ ​ដូច​សេចក្ដី​មិន​ប្រមាទ​នេះ​សោះ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មានតែ​សេចក្ដី​មិន​ប្រមាទ​ ​ទើប​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ច្រើន​។​
 [​១០១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​អង្គ​ដទៃ​ ​ដែល​ជា​អង្គ​ខាងក្នុង​ ​សូម្បីតែ​អង្គ​ ​១​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បីឲ្យ​ខូចប្រយោជន៍​ច្រើន​ ​ដូច​សេចក្ដី​ខ្ជិលច្រអូស​នេះ​ ​សោះ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មានតែ​សេចក្ដី​ខ្ជិលច្រអូស​ ​ទើប​ប្រព្រឹត្តទៅ​ ​ដើម្បីឲ្យ​ខូច​ ​ប្រយោជន៍​ច្រើន​។​
 [​១០២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​អង្គ​ដទៃ​ ​ដែល​ជា​អង្គ​ខាងក្នុង​ ​សូម្បីតែ​អង្គ​ ​១​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ច្រើន​ ​ដូច​ការ​ប្រារព្ធ​ព្យាយាម​នេះ​សោះ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មានតែ​ការ​ប្រារព្ធ​ព្យាយាម​ ​ទើប​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ច្រើន​។​
 [​១០៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​អង្គ​ដទៃ​ ​ដែល​ជា​អង្គ​ខាងក្នុង​ ​សូម្បីតែ​អង្គ​ ​១​ ​សោះ​។​ ​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មានតែ​សេចក្តី​ប្រាថ្នា​ច្រើន​ ​ទើប​ប្រព្រឹត្តទៅ​ ​ដើម្បីឲ្យ​ខូចប្រយោជន៍​ច្រើន​។​
ថយ | ទំព័រទី ៣៥ | បន្ទាប់