អដ្ឋានបាលិ
[១៥៣] ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ គឺសោតាបន្នៈ គប្បីប្រកាន់ នូវសង្ខារណាមួយ ថាជាវត្ថុទៀង ដោយហេតុឯណា ហេតុនុ៎ះ មិនមែនជាហេតុ មិនមែនជា បច្ច័យឡើយ គឺថាហេតុនុ៎ះ មិនដែលមានឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលជាបុថុជ្ជន គប្បីប្រកាន់នូវសង្ខារនីមួយ ថាជារបស់ទៀង ដោយហេតុឯណា ហេតុនុ៎ះ ឈ្មោះថាជាហេតុ គឺថាហេតុនោះ រមែងមាន។
[១៥៤] ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ គប្បីប្រកាន់នូវសង្ខារណា មួយ ថាជាសុខ ដោយហេតុឯណា ហេតុនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យ គឺថាហេតុនុ៎ះ មិនដែលមានឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលជាបុថុជ្ជន គប្បីប្រកាន់ នូវសង្ខារណា មួយ ថាជាសុខ ដោយហេតុឯណា ហេតុនុ៎ះ ឈ្មោះថាជាហេតុ គឺថាហេតុនុ៎ះ រមែងមាន។
[១៥៥] ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ គប្បីប្រកាន់ធម៌ណាមួយ ថាជាខ្លួន ដោយហេតុឯណា ហេតុនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យឡើយ គឺថាហេតុនុ៎ះ មិនដែលមានឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលជាបុថុជ្ជន គប្បីប្រកាន់នូវធម៌ណា មួយ ថាជាខ្លួន ដោយហេតុឯណា ហេតុនុ៎ ឈ្មោះថាជាហេតុ គឺថាហេតុនុ៎ះ តែងមាន។