កាល​កើត​ឡើយ​ក្នុង​លោក​ ​ក៏​កើតឡើង​ ​ដើម្បី​ជា​ប្រយោជន៍​ ​ដល់​ជន​ច្រើន​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ជន​ច្រើន​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដល់​ជន​ច្រើន​ ​ដើម្បី​ជា​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​។​
 [​១៩៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹងមើល​មិនឃើញ​ធម៌​ដទៃ​ ​សូម្បីតែ​ធម៌​មួយ​ ​ដែល​មានទោស​ធំ​យ៉ាងនេះ​ ​ដូច​មិច្ឆាទិដ្ឋិ​នេះ​ឡើយ​ ​ភិក្ខុ​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោស​ទាំងឡាយ​ ​មានតែ​មិច្ឆាទិដ្ឋិ​ ​ជា​ទោស​ក្រៃលែង​។​
 [​១៩៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹងមើល​មិនឃើញ​បុគ្គល​ដទៃ​ ​សូម្បីតែ​បុគ្គល​ម្នាក់​ ​ជា​អ្នកប្រតិបត្តិ​ ​ដើម្បី​មិនជា​ប្រយោជន៍​ ​ដល់​ជន​ច្រើន​ ​ដើម្បី​មិនជា​សេចក្តី​សុខ​ ​ដល់​ជន​ច្រើន​ ​ដើម្បី​សេចក្តី​វិនាស​ ​ដល់​ជន​ច្រើន​ ​ដើម្បី​មិនជា​ប្រយោជន៍​ ​ដើម្បី​សេចក្តី​ទុក្ខ​ ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​យ៉ាងនេះ​ ​ដូច​មក្ខ​លិ​មោឃ​(​១​)​ ​បុរស​នេះ​ឡើយ​ ​ភិក្ខុ​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​បុគ្គល​ដាក់លប​ ​នៅ​មាត់​ស្ទឹង​ ​ដើម្បី​មិនជា​ប្រយោជន៍​ ​ដើម្បី​សេចក្តី​ទុក្ខ​ ​ដើម្បី​សេចក្តី​មិន​ចំរើន​ ​ដើម្បី​សេចក្តី​វិនាស​ ​ដល់​ពួក​ត្រី​ជាច្រើន​ ​យ៉ាងណាមិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មក្ខ​លិ​មោឃបុរស​ ​កើតឡើង​ហើយ​ក្នុង​លោក​ ​ដើម្បី​មិនជា​ប្រយោជន៍​ ​ដើម្បី​សេចក្តី​ទុក្ខ​ ​ដើម្បី​សេចក្តី​មិន​ចំរើន​ ​ដើម្បី​សេចក្តី​វិនាស​ ​ដល់​ពួក​សត្វ​ជាច្រើន​ ​ប្រហែលគ្នា​នឹង​លប​ដាក់​មនុស្ស​ ​គឺ​ឃាត់ដំណើរ​ ​របស់​មហាជន​ ​មិន​ឲ្យ​ទៅ​ស្ថានសួគ៌​និព្វាន​រួច​ ​ក៏​យ៉ាងនោះ​ឯង​។​
​(​១​)​ ​នេះ​ជា​ឈ្មោះ​ ​មក្ខ​លិ​គោ​សាល​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៧៦ | បន្ទាប់