​[​២០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​សភាវៈ​ដទៃ​ ​សូម្បីតែ​សភាវៈ​ ​១​ ​ដែ​លញុំាង​ឧទ្ធច្ចកុក្កុច្ចៈ​មិនទាន់​កើតឡើង​ ​មិន​ឲ្យ​កើតឡើង​បាន​ក្ដី​ ​ឧទ្ធច្ចកុក្កុច្ចៈ​ ​ដែល​កើតឡើង​ ​ហើយ​ ​ឲ្យ​សាបសូន្យ​ទៅ​ក្តី​ ​ដូច​ចេត​សោ​វូប​សមៈ​ ​(​ចិត្តស្ងប់​)​ ​នេះ​សោះ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​បុគ្គល​មានចិត្ត​ស្ងប់​ ​ឧទ្ធច្ចកុក្កុច្ចៈ​ ​ដែល​មិនទាន់​កើតឡើង​ ​ក៏​មិនកើត​ឡើង​ផង​ ​ឧទ្ធច្ចកុក្កុច្ចៈ​ ​ដែល​កើតឡើង​ហើយ​ ​ក៏​សាបសូន្យ​ទៅ​ផង​។​
 [​២១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​សភាវៈ​ដទៃ​ ​សូម្បីតែ​សភាវៈ​ ​១​ ​ដែ​លញុំាង​វិចិកិច្ឆា​មិនទាន់​កើតឡើង​ ​មិន​ឲ្យ​កើតឡើង​បាន​ក្ដី​ ​វិចិកិច្ឆា​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​សាបសូន្យ​ទៅ​ក្តី​ ​ដូច​ការ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​ឧបាយ​ត្រូវ​នេះ​សោះ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំង​ ​ឡាយ​ ​កាលបើ​បុគ្គល​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​ឧបាយ​ត្រូវ​ ​វិចិកិច្ឆា​ ​ដែល​មិនទាន់​កើតឡើង​ ​ក៏​មិន​ ​កើតឡើង​ផង​ ​វិចិកិច្ឆា​ ​ដែល​កើតឡើង​ហើយ​ ​ក៏​សាបសូន្យ​ទៅ​ផង​។​

​ចប់​ ​វគ្គទី​ ​២​។​


 ​[​២២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​សភាវៈ​ដទៃ​ ​សូម្បីតែ​សភាវៈ​ ​១​ ​ដែល​បុគ្គល​មិនបាន​ចំរើន​ហើយ​ ​ជាស​ភាវៈ​មិន​គួរ​ដល់​ការងារ​ ​(​យកជាការ​មិនបាន​)​ ​ដូច​ចិត្ត​ ​នេះ​សោះ​ឡើយ​ ​
ថយ | ទំព័រទី ៨ | បន្ទាប់