​ពួក​សត្វ​ ​ដែល​ឥត​បញ្ញា​ ​ជា​អ្នក​ល្ងង់ខ្លៅ​ ​ល្មេញល្មើ​ ​មិន​អាច​ដឹងសេចក្តី​ ​នៃ​សុភាសិត​ ​ទុព្ភាសិត​បាន​ ​ច្រើនជាង​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ ​ដែល​បរិបូណ៌​ ​ដោយ​បញ្ញាចក្ខុ​ ​ដ៏​ប្រសើរ​ ​មាន​ចំនួន​តិច​ ​ពួក​សត្វ​ ​ដែល​លុះ​ក្នុង​អំណាច​អវិជ្ជា​ ​ជា​អ្នក​ភាន់ច្រឡំ​ ​ច្រើនជាង​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ ​ដែល​បានឃើញ​តថាគត​ ​មាន​ប្រមាណ​តិច​ ​សត្វ​ទាំងឡាយ​ ​ដែល​មិនបាន​ឃើញ​តថាគត​ ​ច្រើនជាង​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ ​ដែល​បាន​ស្តាប់​ធម្មវិន័យ​តថាគត​សំដែង​ ​មាន​ចំនួន​តិច​ ​ពួក​សត្វ​ ​ដែល​មិនបាន​ស្តាប់​ធម្មវិន័យ​តថាគត​សំដែង​ ​ច្រើនជាង​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ ​ដែល​ស្តាប់ធម៌​ហើយ​ ​ចងចាំ​បាន​ ​មាន​ចំនួន​តិច​ ​ពួក​សត្វ​ ​ដែល​ស្តាប់ធម៌​ហើយ​ ​ចងចាំ​មិនបាន​ ​ច្រើនជាង​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ ​ដែល​ពិចារណា​ ​នូវ​សេចក្តី​ ​អធិប្បាយ​នៃ​បាលី​ ​ដែល​ខ្លួន​ចងចាំ​បាន​ហើយ​ ​មាន​ចំនួន​តិច​ ​
ថយ | ទំព័រទី ៨១ | បន្ទាប់