​សម្រេចការ​ដេក​លើ​បន្លា​ខ្លះ​ ​ប្រព្រឹត្ត​កាន់​វត្ត​ចុះត្រាំ​ទឹក​ ​១​ ​ថ្ងៃ​ ​៣​ ​ដង​ ​គឺ​ព្រឹក​ ​ថ្ងៃត្រង់​ ​ល្ងាច​ខ្លះ​ ​បុគ្គល​នោះ​ ​ប្រព្រឹត្ត​កាន់​វត្ត​ ​កំ​ដៅ​កាយ​ជាច្រើន​ ​មាន​សភាព​យ៉ាងនេះ​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​និ​ជ្ឈាម​ប្ប​ដិ​បទា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​មជ្ឈិមប្បដិបទា​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ពិចារណា​នូវ​កាយ​ក្នុង​កាយ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មាន​ប្រាជ្ញា​ស្មារតី​ ​បន្ទោបង់​ ​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ក្នុង​លោក​ ​ក្នុង​វេទនា​ទាំងឡាយ​…​ ​ក្នុងចិត្ត​.​.​.​ ​ពិចារណា​នូវ​ធម៌​ក្នុង​ធម៌​ទាំងឡាយ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​នូវ​កិលេស​ ​មាន​ប្រាជ្ញា​ស្មារតី​ ​បន្ទោបង់​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​មជ្ឈិមប្បដិបទា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បដិបទា​មាន​ ​៣​ ​យ៉ាងនេះ​ឯង​។​ ​
 ​[​១៥៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បដិបទា​នេះ​ ​មាន​ ​៣​ ​យ៉ាង​។​ ​បដិបទា​ ​៣​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​អា​គា​ឡ្ហ​ប្ប​ដិ​បទា​ ​១​ ​និ​ជ្ឈាម​ប្ប​ដិ​បទា​ ​១
ថយ | ទំព័រទី ៤៨១ | បន្ទាប់