​បុគ្គល​នោះ​ ​មាន​បន្លែស្រស់​ ​ជា​អាហារ​ខ្លះ​ ​មាន​អង្ករ​ស្រងែ​ ​ជា​អាហារ​ខ្លះ​ ​មាន​ស្កួយ​ ​ជា​អាហារ​ខ្លះ​ ​មាន​កំទេច​ស្បែក​ ​ជា​អាហារ​ខ្លះ​ ​មាន​ជ័រ​ជា​អាហារ​ខ្លះ​​មាន​ស្លែ​ ​ឬ​សារាយ​ ​ជា​អាហារ​ខ្លះ​ ​មាន​កន្ទក់​ជា​អាហារ​ខ្លះ​ ​មាន​បាយ​ក្តាំង​ជា​អាហារ​ខ្លះ​ ​មាន​ម្សៅ​ជា​អាហារ​ខ្លះ​ ​មាន​ស្មៅ​ជា​អាហារ​ខ្លះ​ ​មាន​អាចម៍គោ​ ​ជា​អាហារ​ខ្លះ​ ​មាន​មើម​ឈើ​ ​និង​ផ្លែឈើ​ក្នុង​ព្រៃ​ ​ជា​អាហារ​ខ្លះ​ ​បរិភោគ​តែ​ផ្លែឈើ​ដែល​ជ្រុះ​ស្រាប់​ខ្លះ​ ​បុគ្គល​នោះ​ ​ស្លៀកដណ្តប់​សំពត់​សម្បក​ឆ្មៃ​ខ្លះ​ ​ស្លៀកដណ្តប់​សំពត់​ដែលគេ​ត្បាញ​លាយ​គ្នា​ខ្លះ​ ​ស្លៀកដណ្តប់​សំពត់​ ​ដែល​បក​ចេញ​អំពី​សាកសព​ខ្លះ​ ​ស្លៀកដណ្តប់​សំពត់​បង្សុកូល​ខ្លះ​ ​ស្លៀកដណ្តប់​សំបក​ឈើ​ខ្លះ​ ​ស្លៀកដណ្តប់​ស្បែក​ខ្លា​ខ្លះ​ ​ស្លៀកដណ្តប់​ស្បែក​ខ្លា​ទាំង​ក្រចក​ខ្លះ​ ​ស្លៀកដណ្តប់​ស្បូវភ្លាំង​ខ្លះ​ ​ស្លៀកដណ្តប់​សំពត់​ត្បាញ​ដោយ​សម្បក​ក្រចៅ​ខ្លះ​ ​ស្លៀកដណ្តប់​ចំរៀក​ក្តារ​ខ្លះ​ ​ស្លៀកដណ្តប់​សំពត់​កម្ពល​ ​ដែល​ត្បាញ​ដោយ​សក់​មនុស្ស​ខ្លះ​ ​ស្លៀកដណ្តប់​សំពត់​កម្ពល​ ​ដែល​ត្បាញ​ដោយ​រោម​កន្ទុយ​សត្វ​ខ្លះ​ ​ស្លៀកដណ្តប់​សំពត់​ ​ដែល​ត្បាញ​ដោយ​ស្លាប​មៀម​ខ្លះ​ ​ទុកសក់​ ​និង​ពុកមាត់​ ​ប្រព្រឹត្ត​កាន់​វត្ត​ ​ក្នុង​ការ​ព្យាយាម​ទុកសក់​ ​និង​ពុកមាត់​ខ្លះ​ ​ឈរសម្រឹង​ហាមឃាត់​នូវ​អាសនៈ​ខ្លះ​ ​អង្គុយច្រហោង​ ​ប្រព្រឹត្ត​កាន់​វត្ត​ ​ក្នុង​ការ​ព្យាយាម​អង្គុយច្រហោង​ខ្លះ​ ​ដេក​លើ​បន្លា
ថយ | ទំព័រទី ៤៨០ | បន្ទាប់