​សម្ពោធិ​វគ្គ​


 [​១០៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលមុន​នឹង​ត្រាស់​ដឹង​ ​តថាគត​នៅជា​ពោធិសត្វ​ ​មិនទាន់​ត្រាស់​ដឹង​នៅឡើយ​ ​មាន​សេចក្ដី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​អានិសង្ស​ដូចម្ដេច​ ​ទោស​ដូចម្ដេច​ ​ការ​រលាស់ខ្លួន​ចេញ​ ​ដូចម្ដេច​ ​ក្នុង​លោក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នោះ​ ​មាន​សេចក្ដី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​សភាវៈ​ណា​ ​កើតឡើង​ព្រោះ​អាស្រ័យ​សេចក្ដីសុខ​ ​សោមនស្ស​ ​ក្នុង​លោក​ ​សភាវៈ​នេះ​ឈ្មោះថា​ ​ជា​អានិសង្ស​ក្នុង​លោក​ ​សភាវៈ​ណា​ ​មិន​ទៀង​ ​ជា​ទុក្ខ​ ​មាន​សេចក្ដីប្រែ​ប្រួល​ទៅ​ ​ជា​ធម្មតា​ ​សភាវៈ​នេះ​ឈ្មោះថា​ ​ជា​ទោស​ក្នុង​លោក​ ​សភាវៈ​ណា​ ​ជា​គ្រឿង​បន្ទោបង់​ ​នូវ​ឆន្ទ​រាគ​ ​ជា​គ្រឿង​លះបង់​ ​នូវ​ឆន្ទ​រាគ​ ​ក្នុង​លោក​ ​សភាវៈ​នេះ​ឈ្មោះថា​ ​ជា​ការ​រលាស់ខ្លួន​ចេញ​ ​ក្នុង​លោក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​នៅ​មិនទាន់​ត្រាស់​ដឹង​ ​តាមពិត​ ​នូវ​អានិសង្ស​ ​ថា​ជា​អានិសង្ស​ផង​ ​នូវ​ទោស​ ​ថា​ជា​ទោស​ផង​ ​នូវ​ការ​រលាស់ខ្លួន​ចេញ​ចាកលោក​ ​ថា​ជា​ការ​រលាស់ខ្លួន​ចេញ​ផង​ ​យ៉ាងនេះ​ ​ត្រឹមណា​
ថយ | ទំព័រទី ៣៩០ | បន្ទាប់