​មិន​ទទួល​ភត្ត​ ​ដែលគេ​នាំមក​កន្លង​កំណាត់ឈើ​ ​មិន​ទទួល​ភត្ត​ ​ដែលគេ​នាំមក​កន្លង​អង្រែ​ ​មិន​ទទួល​ភត្ត​របស់​មនុស្ស​ពីរ​នាក់​ ​ដែល​កំពុង​បរិភោគ​ ​មិន​ទទួល​ភត្ត​របស់​ស្ត្រី​មានគភ៌​ ​មិន​ទទួល​ភត្ត​របស់​ស្ត្រី​ ​ដែល​កំពុង​បំបៅ​កូន​ ​មិន​ទទួល​ភត្ត​របស់​ស្ត្រី​ ​ដែល​កំពុង​នៅ​រួម​នឹង​បុរស​ ​មិន​ទទួល​ភត្ត​ ​ក្នុង​ទី​ដែល​ពួក​គ្នាឯង​ណែនាំ​ ​មិន​ទទួល​ភត្ត​ ​ក្នុង​ទី​ដែល​មាន​ឆ្កែ​នៅចាំ​ ​មិន​ទទួល​ភត្ត​ ​ក្នុង​ទី​ដែល​មាន​រុយរោម​ ​មិន​ស៊ី​ត្រី​ ​មិន​ស៊ីសាច់​ ​មិន​ផឹកសុរា​ ​មិន​ផឹក​មេរ័យ​ ​មិន​ផឹកទឹក​ត្រាំ​ថ្នាំ​ ​បុគ្គល​នោះ​ ​ទទួល​ភត្ត​ចំពោះតែ​ក្នុង​ផ្ទះ​មួយ​ ​ញុំាង​អត្តភាព​ ​ឲ្យ​ប្រព្រឹត្តទៅ​ ​ដោយ​ដុំ​បាយ​មួយ​ពំនូត​ខ្លះ​ ​ទទួល​ភត្ត​ចំពោះតែ​ក្នុង​ផ្ទះ​ពីរ​ ​ញុំាង​អត្តភាព​ ​ឲ្យ​ប្រពឹ​ត្ត​ទៅ​ ​ដោយ​ដុំ​បាយ​ពីរ​ពំនូត​ខ្លះ​ ​ទទួល​ភត្ត​ចំពោះតែ​ក្នុង​ផ្ទះ​ ​៧​ ​ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​ ​ដោយ​ដុំ​បាយ​ ​៧​ ​ពំនូត​ខ្លះ​ ​ញុំាង​អត្តភាព​ ​ឲ្យ​ប្រព្រឹត្តទៅ​ ​ដោយ​ភត្ត​ក្នុង​ភាជន៍​ ​១​ ​ខ្លះ​ ​ញុំាង​អត្តភាព​ ​ឲ្យ​ប្រព្រឹត្តទៅ​ ​ដោយ​ភត្ត​ក្នុង​ភាជន៍​ ​២​ ​ខ្លះ​…​ ​ញុំាង​អត្តភាព​ ​ឲ្យ​ប្រព្រឹត្តទៅ​ ​ដោយ​ភត្ត​ក្នុង​ភាជន៍​ ​៧​ ​ខ្លះ​…​ ​ស៊ី​អាហារ​រំលង​ ​១​ ​ថ្ងៃ​ខ្លះ​ ​ស៊ី​អាហារ​រំលង​ ​២​ ​ថ្ងៃ​ខ្លះ​…​ ​ស៊ី​អាហារ​រំលង​ ​៧​ ​ថ្ងៃ​ខ្លះ​ ​បុគ្គល​នោះ​ ​ប្រកបដោយ​សេចក្តី​ព្យាយាម​ ​ក្នុង​ការ​ផ្លាស់​ប្តូរ​ ​នូវ​ការ​បរិភោគ​ភត្ត​ ​រំលង​កន្លះ​ខែ​ ​មាន​សភាព​ ​ដូច្នេះ​ឯង​។
ថយ | ទំព័រទី ៤៧៩ | បន្ទាប់