​ម​ចល​វគ្គ​


 [​៨២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​៤​ ​យ៉ាង​ ​តែង​ធ្លាក់ទៅក្នុង​នរក​ ​ដូចជា​គេ​នាំ​យក​ទៅ​ទំលាក់​។​ ​ប្រកបដោយ​ធម៌​ ​៤​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺជា​អ្នកសម្លាប់​សត្វ​មានជីវិត​ ​១​ ​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​ ​១​ ​ប្រព្រឹត្ត​ខុស​ក្នុង​កាម​ទាំងឡាយ​ ​១​ ​និយាយ​ពាក្យ​កុហក​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​៤​ ​យ៉ាងនេះ​ ​តែង​ធ្លាក់​ប្រូង​ទៅ​ក្នុង​នរក​ ​ដូចជា​គេ​នាំ​យក​ទៅ​ទំលាក់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ ​ប្រកបដោយ​ធម៌​ ​៤​ ​យ៉ាង​ ​តែង​ទៅ​កើត​ក្នុង​ឋានសួគ៌​ ​ដូចជា​គេ​នាំ​យក​ទៅ​ដាក់​។​ ​ប្រកបដោយ​ធម៌​ ​៤​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺជា​អ្នក​វៀរចាក​បាណាតិបាត​ ​១​ ​វៀរចាក​អទិន្នាទាន​ ​១​ ​វៀរចាក​កា​មេ​សុ​មិច្ឆាចារ​ ​១​ ​វៀរចាក​មុសាវាទ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​៤​ ​យ៉ាងនេះ​ ​តែង​ទៅ​កើត​ក្នុង​ឋានសួគ៌​ ​ដូចជា​គេ​នាំ​យក​ទៅ​ដាក់​។​
 [​៨៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​៤​ ​យ៉ាង​ ​តែង​ធ្លាក់ទៅក្នុង​នរក​ ​ដូចជា​គេ​នាំ​យក​ទៅ​ទំលាក់​។​ ​ប្រកបដោយ​ធម៌​ ​៤​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺជា​អ្នក​និយាយ​ពាក្យ​កុហក​ ​១​ ​និយាយ​ពាក្យ​ញុះញង់​ ​១​ ​និយាយ​ពាក្យ​អាក្រក់​ ​១​ ​ពោល​ពាក្យ​ឥតប្រយោជន៍​ ​១​ ​
ថយ | ទំព័រទី ២០៦ | បន្ទាប់