​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​ទាំង​ ​៤​ ​យ៉ាងនេះ​ ​តែង​ធ្លាក់​ប្រូង​ទៅ​ក្នុង​នរក​ ​ដូចជា​គេ​នាំ​យក​ទៅ​ទំលាក់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​៤​ ​យ៉ាង​ ​តែង​ទៅ​កើត​ក្នុង​ឋានសួគ៌​ ​ដូចជា​គេ​នាំ​យក​ទៅ​ដាក់​។​ ​ប្រកបដោយ​ ​ធម៌​ ​៤​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺជា​អ្នក​វៀរចាក​មុសាវាទ​ ​១​ ​វៀរចាក​បិ​សុ​ណា​វាចា​ ​១​ ​វៀរចាក​ផរុសវាចា​ ​១​ ​វៀរចាក​សម្ផ​ប្ប​លា​បៈ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​ទាំង​ ​៤​ ​យ៉ាងនេះ​ ​តែង​ទៅ​កើត​ក្នុង​ឋានសួគ៌​ ​ដូចជា​គេ​នាំ​យក​ទៅ​ដាក់​។​
 [​៨៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​៤​ ​យ៉ាង​ ​តែង​ធ្លាក់ទៅក្នុង​នរក​ ​ដូចជា​គេ​នាំ​យក​ទៅ​ទំលាក់​។​ ​ប្រកបដោយ​ធម៌​ ​៤​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​បុគ្គល​មិន​ពិនិត្យមើល​ ​មិន​ស្ទង់​មើល​ ​(​ជាមុន​)​ ​ហើយ​ពោល​សរសើរ​បុគ្គល​ ​ដែល​គួរ​តិះដៀល​ ​១​ ​មិន​ពិនិត្យមើល​ ​មិន​ស្ទង់​មើល​ ​(​ជាមុន​)​ ​ហើយ​ពោល​តិះដៀល​ ​បុគ្គល​ដែល​គួរ​សរសើរ​ ​១​ ​មិន​ពិនិត្យមើល​ ​មិន​ស្ទង់​មើល​ ​(​ជាមុន​)​ ​ហើយ​បណ្តុះ​សេចក្តី​ជ្រះថ្លា​ ​ក្នុង​ទី​ដែល​មិន​គួរ​ជ្រះថ្លា​ ​១​ ​មិន​ពិនិត្យមើល​ ​មិន​ស្ទង់​មើល​ ​(​ជាមុន​)​ ​ហើយ​បណ្តុះ​សេចក្តី​មិន​ជ្រះថ្លា​ ​ក្នុង​ទី​ដែល​គួរ​ជ្រះថ្លា​ ​១​។​ ​
ថយ | ទំព័រទី ២០៧ | បន្ទាប់