​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​៤​ ​យ៉ាងនេះ​ ​តែង​ធ្លាក់​ប្រូង​ទៅ​ក្នុង​នរក​ ​ដូចជា​គេ​នាំ​យក​ទៅ​ទំលាក់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​៤​ ​យ៉ាង​ ​តែង​ទៅ​កើត​ក្នុង​ឋានសួគ៌​ ​ដូចជា​គេ​នាំ​យក​ទៅ​ដាក់​។​ ​ប្រកបដោយ​ធម៌​ ​៤​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​បុគ្គល​បាន​ពិនិត្យមើល​ ​បាន​ស្ទង់​មើល​រួចហើយ​ ​ទើប​ពោលទោស​ ​ចំពោះ​បុគ្គល​ ​ដែល​ប្រកបដោយ​ទោស​ ​១​ ​បាន​ពិនិត្យមើល​ ​បាន​ស្ទង់​មើល​រួចហើយ​ ​ទើប​ពោល​គុណ​ ​ចំពោះ​បុគ្គល​ ​ដែល​ប្រកបដោយ​គុណ​ ​១​ ​បាន​ពិនិត្យមើល​ ​បាន​ស្ទង់​មើល​រួចហើយ​ ​ទើប​បណ្តុះ​សេចក្តី​មិន​ជ្រះថ្លា​ ​ក្នុង​ទី​ដែល​មិន​គួរ​ជ្រះថ្លា​ ​១​ ​បាន​ពិនិត្យមើល​ ​បាន​ស្ទង់​មើល​រួចហើយ​ ​ទើប​បណ្តុះ​សេចក្តី​ជ្រះថ្លា​ ​ក្នុង​ទី​ដែល​គួរ​ជ្រះថ្លា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​ទាំង​ ​៤​ ​យ៉ាងនេះ​ ​តែង​ទៅ​កើត​ក្នុង​ឋានសួគ៌​ ​ដូចជា​គេ​នាំ​យក​ទៅ​ដាក់​។​
 [​៨៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​៤​ ​យ៉ាង​ ​តែង​ធ្លាក់ទៅក្នុង​នរក​ ​ដូចជា​គេ​នាំ​យក​ទៅ​ទំលាក់​។​ ​ប្រកបដោយ​ធម៌​ ​៤​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​បុគ្គល​ជា​អ្នក​ធ្ងន់​ ​ក្នុង​សេចក្តី​ក្រោធ​ ​មិន​ធ្ងន់​ក្នុង​ព្រះ​សទ្ធម្ម​ ​១​ ​ជា​អ្នក​ធ្ងន់​ក្នុង​សេចក្តី​លុបគុណ​ ​មិន​ធ្ងន់​ក្នុង​ព្រះ​សទ្ធម្ម​ ​១​ ​ជា​អ្នក​ធ្ងន់​ក្នុង​លាភ​ ​មិន​ធ្ងន់​ក្នុង​ព្រះ​សទ្ធម្ម​ ​១​ ​ជា​អ្នក​ធ្ងន់​ក្នុង​សក្ការៈ​ ​មិន​ធ្ងន់​ក្នុង​ព្រះ​សទ្ធម្ម​ ​១​។​ ​
ថយ | ទំព័រទី ២០៨ | បន្ទាប់